Verna McClain បានប្រាប់គូដណ្ដឹងរបស់នាងថា នាងនឹងផ្ដល់កំណើតឲ្យកូនរបស់ពួកគេ ប៉ុន្ដែដោយសារតែនាងមិនបាន ប្រយ័ត្នបានឲ្យកូនរបស់នាងរលូត។ ក្នុងការជំនួសកូនរបស់នាង នាងបានដើរទៅរក មើលក្មេងផ្សេងទៀត ដើម្បីមកបង្ហាញគូដណ្ដឹងរបស់នាង។ ឥលូវនេះនាងកំពុងជាប់ទោស ក្នុងការសម្លាប់ម្ដាយក្មេងដើម្បីយកកូនរបស់ជនរងគ្រោះនេះ។ អ្នកសើុបអង្កេតបាននិយាយថា McClain បានរងចាំនៅខាងក្រៅមន្ទីរពេទ្យកុមារ នៅ north of Houston ហើយបានវាយ Kala Golden មុនពេលយកកូនប្រុសជនរងគ្រោះ ដែលមានអាយុ៣ថៃ្ង។ កូនក្មេងនេះ ត្រូវបានប្អូនស្រីរបស់ McClain បានប្រគល់ឲ្យវិញ ហើយក្មេងនេះមិនបានទទួលរងគ្រោះថ្នាក់នោះទេ បន្ទាប់ពីរយៈពេល កន្លះម៉ោងដែលបានបាត់ខ្លួន។ ប្អូនស្រីរបស់នាង McClain បាននិយាយថា McClain មានគំរោងក្នុងការចិញ្ចឹមក្មេងប្រុសនេះ៕

 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]