សង្ខារពុំទៀង! រស់នៅជាមួយជំងឺបាក់ទឹកចិត្តអស់រយ:ពេលច្រើនឆ្នាំ ទីបំផុតបវរកញ្ញាភេទទី៣ថៃរូបនេះ បានស្លាប់ហើយ

//s9.kh1.co/24/24aa1ba8976c60846483179b3a934ccd1d21bcb4.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ជីវិតខ្លីម្ល៉េះ បវរកញ្ញាភេទទី៣ថៃ វ័យ៤៧ឆ្នាំ ស្លាប់ទាំងវ័យក្មេង ក្នុងអាយុ៤៧ឆ្នាំ ក្រោយកើតជំងឺបាក់ទឹកចិត្តអស់ជាច្រើនឆ្នាំ

ថៃ: ជាដំណឹងដ៏គួរឲ្យតក់ស្លុត និងសោកស្តាយជាខ្លាំង ក្រោយពេលដែលនាង Thanaporn Wongprasert ធ្លាប់ជាអតីតបវរកញ្ញាភេទទី៣ របស់ប្រទេសថៃបានទទួលមរណភាពក្នុងវ័យ ៤៧ឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព Thairath Online បានអោយដឹងថាបវរកញ្ញាប្តូរភេទថៃ Thanaporn Wongprasert បានទទួលមរណភាពនៅផ្ទះរបស់នាងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ ស្របពេល ក្រុមគ្រួសារមិនទាន់បានប្រកាសពីមូលហេតុនៃការស្លាប់របស់នាងនៅឡើយទេ។

ប៉ុន្តែយោងតាមប្រភពដែលបានចែករំលែកនៅលើ Page Beauty Pageant បានបង្ហើបឲ្យដឹងថា នាងThanaporn Wongprasert ធ្លាប់បានទទួលរងពីជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាច្រើនឆ្នាំផងដែរ។

សូមរំលឹកផងដែលថា Thanaporn Wongprasert (អាយុ ៤៧ ឆ្នាំ) ធ្លាប់បានចូលរួមក្នុងកម្មវិធី Miss Transgender Thailand ក្នុងឆ្នាំ ១៩៩៨ និងបានឈ្នះតំណែងកំពូលក្នុងការប្រកួតថែមទៀតផង៕

ប្រភព: សារព័ត៌មាន Zing News

នាងThanaporn Wongprasert 
នាងThanaporn Wongprasert 
នាងThanaporn Wongprasert 
នាងThanaporn Wongprasert 
នាងThanaporn Wongprasert 
នាងThanaporn Wongprasert 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T