ពុទ្ធោ! The Toys ខំដើររកប្រដាប់កេះហ្គីតាពេញផ្ទះមិនឃើញ ទៅឃើញក្នុងបំពង់អាហារក្រោយពេល...

//s9.kh1.co/0f/0fdd7ccb173dbae33585de7d29e23acd49a62efa.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិននឹកស្មានដល់ The Toys រកឃើញប្រដាប់កេះហ្គីតា នៅក្នុងបំពង់អាហារ ក្រោយពេលច្រលំលេបចូល

ថៃ: ជារឿងដ៏សែនតក់ស្លុត និងនឹកស្មានមិនដល់ ក្រោយពេលដែល តារាចម្រៀងថៃដ៏ល្បីThe Toys បានផុសរូបភាព ពីហេតុការណ៍ដែលខ្លួនបានជួប ក្រោយពេលដែលខ្លួនបានកើតអាការ:ឈឺដើមទ្រូងមិនបាត់សោះ ទើបទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ ពេលទៅដល់មន្ទីរពេទ្យលោកគ្រូពេទ្យបានឆ្លុះមើល ស្រាប់តែឃើញប្រដាប់កេះហ្គីតា (guitar pick) នៅក្នុងបំពង់អាហារ ទើបធ្វើអោយកើតអាការ:ឈឺដើមទ្រូងបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ The Toys ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានដើររកប្រដាប់កេះហ្គីតា(guitar pick) ពេញផ្ទះតែរកមិនឃើញ ដល់ការពិតវានៅក្នុងបំពង់អាហារសោះ។

ចំពោះមូលហេតុនៃហេតុការណ៍ដែលបណ្តាលឲ្យកើតមានរឿងយ៉ាងដូច្នេះ យោងតាមសារព័ត៌មាន MGR Online របស់ថៃបានលើកឡើងយ៉ាងដូច្នេះថា មុនកើតហេតុការណ៍យ៉ាងដូច្នេះ គឺថាតារាចម្រៀងវ័យក្មេង The Toys បានលេបថ្នាំវីតាមីនដែលមាននៅក្នុងដប ដោយមិនបានមើលឃើញថាប្រដាប់កេះហ្គីតាបានធ្លាក់ចូលក្នុងដប ក៏បណ្តាលឱ្យលេបដោយចៃដន្យ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អាការៈរបស់ The Toys បានត្រលប់មកប្រក្រតីវិញហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

 The Toys
 The Toys
 The Toys
 The Toys
ប្រដាប់កេះហ្គីតា 
ប្រដាប់កេះហ្គីតា 
សាររបស់The Toys
សាររបស់The Toys
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T