ស្ងាត់ៗ ម៉ាក សែនសូនីតា បង្ហាញដីយ៉ាងធំគ្រោងនឹងបើកមុខរបរថ្មី

//s9.kh1.co/fc/fc5c9f9c37c1ca848a7eabe05ae7d02f0b23408d.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយជោគជ័យលើមុខរបរជាច្រើនកន្លងមក ថ្មីៗនេះអ្នកនាង ម៉ាក សែនសូនីតា បើកបង្ហាញដីយ៉ាងធំ គ្រោងបើករីសត និងភោជនីយដ្ឋាន។

ភ្នំពេញ៖ ចាប់តាំងពីសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារួចមក អ្នកនាង ម៉ាក សែនសូនីតា កាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារជានិច្ច។ មិនតែប៉ុណ្ណោះ គេអាចនិយាយបានថាតារារូបនេះ ពិតជាមានសំណាងដែលមានស្វាមីចេះយល់ចិត្ត ពូកែថ្នាក់ថ្នមនាងបានល្អយ៉ាងដូច្នេះ។ ក្នុងនោះដែរ បច្ចុប្បន្ននាងក៏មានកូនប្រុសម្នាក់មានមុខមាត់ស្អាត ឃ្យូត និងគួរឲ្យក្នាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលការងារ និងមុខរបរវិញ គេសង្កេតឃើញអ្នកនាង ម៉ាក សែនសូនីតា មានមុខជំនួញក្នុងដៃជាច្រើនក្រៅពីការងារសិល្បៈ។ ម្យ៉ាងគ្រប់មុខជំនួញរបស់តារារូបនេះសុទ្ធសឹងតែជោគជ័យ ហើយទទួលបានគាំទ្រច្រើនផងដែរ។ លើសពីនេះទៅទៀត បើទោះបីមានមុខរបរ និងហាងក្នុងដៃច្រើនកន្លែង តែថ្មីៗនេះនាងនឹងគ្រោងបើមុខរបរមួយថ្មីបន្ថែមទៀត។

ពិតណាស់ ថ្មីៗនេះអ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញដីចម្ការយ៉ាងធំនៅក្បែរភ្នំក្នុងខេត្តកំពុងស្ពឺ បើតាមមើលឃើញក្នុងរូបភាព ដីនោះពិតជាធំទូលាយតែម្ដង។ ជាមួយគ្នានេះដែរ ដីថ្មីដែលនាងទើបបង្ហាញនោះ តារារូបនេះកំពុងរៀបចំបើកជាកន្លែងបោះតង់ ដើម្បីទទួលភ្ញៀវមកលេងកម្សាន្តផងដែរ។

តួយ៉ាង ក្រោយអ្នកម្ដាយសម័យថ្មីរូបនេះបង្ហោះដីគ្រោងធ្វើរីសត និងភោជនីយដ្ឋានភ្លាមមានអ្នកគាំទ្រជាច្រើនបាន comment សួរ និងអបអរគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
  អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
រូបភាពដី អ្នកនាង ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T