យើងអាចនិយាយថា ជនជាតិចិនគឺជាអ្នកជំនាញ ខាងការហ្វឹកហ្វឺនកីឡាអត្ថពលកម្ម លើកូនក្មេងតូចៗដើម្បីឲ្យក្លាយទៅជា អត្ថពលករដ៏ជំនាញ។

ក៏ប៉ុន្តែ វីដេអូឃ្លីបខាងក្រោមនេះ បានបង្ហាញពីការហ្វឹកហ្វឺនដ៏ព្រៃផ្សៃ ដើម្បីចង់ទទួលបាននូវលិទ្ធផលល្អឥតខ្ចោះ។ វីដេអូនេះ បានបង្ហាញពី ជនជាតិចិន កំពុងតែហាត់រាំរបាំបាឡេ និងកាយសម្ព័ន្ធ យ៉ាងស្រុះគ្នា ហើយខ្លួនប្រាណរបស់ពួកគេមានភាពទន់ គួរឲ្យស្ងើចសរសើរ។ ប្រទេសចិន បានជាប់លេខមួយក្នុងកីឡាអូឡាំពិច កាលពីឆ្នាំ ២០១២ នៅទីក្រុងឡុង។ ក្មេងប្រុស ស្រី ចាប់ផ្ដើមហាត់តាំងពីអាយុ ៥ ៦ឆ្នាំ ដូចជាការយោលខ្លួននៅនឹងធ្នឹម ព្យួរជើងដាំដូនចុះក្រោម ហែកជើងដល់ឥដ្ឋ និងវិធីដ៏ឃោរឃៅ ជាច្រើនទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ របាំខាងក្រោមនេះ? សូមទស្សនាទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ