នៅចាំទេ? ឈឿន ឧត្តម ស្ងាត់មុខយូរ តាមពិតនៅតែប្រេីជីវិតបែបនេះ

//s9.kh1.co/89/891d5b9fcf000252ad8d5bfd273648a5c8f6a8a9.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅចាំគាត់បានទេ ឈឿន ឧត្តម រស់នៅស្ងប់ស្ងាត់ បាត់ដំណឹង ធ្វើឲ្យមហាជនស្មានតែ ទៅរស់នៅក្រៅប្រទេស ទម្លាយមូលហេតុបាត់មុខ

រាជធានីភ្នំពេញ ៖ នៅចាំបានទេ តារាចម្រៀងបទមនោសញ្ចេតនា ល្បីឈ្មោះ លោក ឈឿន ឧត្តម ម្ចាស់បទ រនោចខែប្រាំង ដែលជា តារាចម្រៀង ធ្វើឲ្យ អ្នកទស្សនាស្តាប់កើតចិត្ត លន្លង់លន្លោចតាមរាល់ស្តាប់បទ រូបលោកម្តងៗ ដោយសារតែសម្លេង ដ៏សែនក្រអួនក្រអៅ ស្រាលបែបស្រទន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យូរច្រើនឆ្នាំណាស់ លោក ឈឿន ឧត្តម ហាក់បាត់ដំណឹងសូន្យឈឺង ធ្វើឲ្យ បណ្តាអ្នកគាំទ្ររូបលោក កើតជាចម្ងល់ នឹកស្មានតែ រូបលោក ទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ។

តែយ៉ាងណាក្តី រូបលោក បានទម្លាយមូលហេតុ ដែលធ្វើឲ្យរូបលោក បាត់ដំណឹងស្ងប់ស្ងាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយសារតែ អ្នកចម្រៀងរលកក្រោយ ចេញច្រើន ដូច្នេះ មិនសូវមានកម្មវិធីអញ្ជើញរូបលោកច្រៀងប៉ុន្មានទេ មួយវិញទៀត គឺដោយសារតែ បំពង់ក និងច្រមុះ រូបលោក ក៏មានជំងឺ ដែលទើបហ្នឹង ព្យាបាលជាសះស្បើយថ្មីៗនេះ ដូច្នេះហើយ ទើបសព្វថ្ងៃនេះ រូបលោក បានកំពុងច្រៀង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ទោះបាត់មុខច្រើនឆ្នាំក្តី តែតារាចម្រៀងជើងចាស់ សម្លេងក្រអួនក្រអៅរូបនេះ នៅមិនទាន់បោះបង់ អាជីពជា តារាចម្រៀងរបស់ខ្លួននៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅរូបភាពខាងក្រោម ៖

   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
   លោក ឈឿន ឧត្តម
រូបភាព
រូបភាព
រូបភាព
រូបភាព
ឈឿន ឧត្តម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T