តើលោកអ្នកជឿទេថា សត្វរុយ អាចធ្វើជា ជាងគំនូរ ដ៏មាន ស្នាដៃល្អ ស្អាតគួរអោយកោតសរសើរនោះ?

លោកអ្នកពិតជា មិនជឿឡើយ ដែលសត្វរុយ អាចបង្កើតបាន ជាផ្ទាំង ទស្សនីយភាព គំនូរ ជាច្រើន ដ៏ល្អឯក តែនេះគឺជាការពិត ដែលវិចិត្រករ ឈ្មោះថា John Knuth ដែលគាត់រស់នៅ Los Angeles បានបំភ្លេចចោល នូវការប្រើប្រាស់ ជក់គូរគំនូរ ហើយប្ដូរទៅជា ការយក ជើងសត្វរុយ ជាច្រើន ពាន់ក្បាល មកគូរ ច្នៃប្រឌិត លេចឡើងចេញជា ផ្ទាំងគំនូរ ដ៏ស្រស់ស្អាត ប្លែកពីគេ ដែលមិនគួរអោយជឿ។

វិចិត្រករ John Knuth បានហៅ ការគូរបែប នេះគឺជាសិល្បៈ នៃការ គូររូបដោយសត្វរុយ ដោយគាត់បានប្រើប្រាស់ សត្វរុយ ដល់ទៅ ២៥០,០០០ ក្បាល និង វិធីសាស្រ្ត ជាច្រើនទៀត ដែលមានលក្ខណៈ សាមញ្ញ ដែលអាចជំរុញអោយ សត្វរុយទាំងនោះ ធ្វើអោយចេញ ជាការផ្ទាំងគំនូរ យ៉ាងអស្ចារ្យ។

ចង់ដឹងថា តើដំណើរការនៃការគូរដោយ ប្រើសត្វរុយ យ៉ាងណានោះ ប្រិយមិត្តទៅទស្សនាវីដេអូ ទាំងអស់គ្នា៖

តើលោកអ្នកយល់យ៉ាងណាដែរ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ