លោកយាយកំពូលសំណាង ត្រូវបានជ្រើសរើសឲ្យរួមដំណើរ ជាមួយមេក្រុមហ៊ុន Amazon ទៅទីអវកាស

//s9.kh1.co/ca/ca0b6d95ebf4b143831cc807044908f7d470a1ed.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គាត់នឹងក្លាយជាមនុស្សចាស់ដំបូងគេបំផុត ដែលធ្វើដំណើរហោះហើរទៅទីអវកាស។

បរទេស៖ លោកយាយអាយុ៨២ឆ្នាំម្នាក់ដែលបានចំណាយពេល៦ទសវត្សរ៍ ដើម្បីព្យាយាមទៅដល់ទីអវកាស នឹងចូលរួមជាមួយមេក្រុមហ៊ុន Amazon គឺលោក Jeff Bezos ក្នុងការហោះហើរដឹកមនុស្សដំបូង ដោយក្រុមហ៊ុនអវកាស Blue Origin របស់គាត់ នៅចុងខែនេះ។ ​ លោកយាយ Wally Funk ដែលទទួលបានការបណ្ដុះបណ្ដាលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ នឹងក្លាយជាមនុស្សចាស់ដំបូងគេបំផុត ដែលធ្វើដំណើរហោះហើរទៅទីអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bezos បានអញ្ជើញលោកយាយ Funk ជាភ្ញៀវកិត្តិយស និងបង្ហោះវីដេអូនៅលើ Instagram របស់លោក ប្រាប់លោកយាយអំពីព័ត៌មាននេះ។ លោកយាយនឹងចូលរួមជាមួយមេក្រុមហ៊ុន Amazon, បងប្រុសរបស់លោក Jeff Bezos ឈ្មោះ Mark, និងមនុស្សអាថ៌កំបាំងម្នាក់ទៀត ដែលបានចំណាយប្រាក់២៨លានដុល្លារ នៅឯការដេញថ្លៃសម្រាប់កៅអីមួយ។

​លោកយាយ Wally Funk
​លោកយាយ Wally Funk

ក្រុមហ៊ុននេះគ្រោងនឹងនាំអ្នកដំណើររបស់ខ្លួន ក្នុងរយៈកម្ពស់១០០គីឡូម៉ែត្រ ខាងលើផ្ទៃផែនដី ដែលអនុញ្ញាតឲ្យពួកគាត់ទទួលបានបទពិសោធន៍ ក្នុងដែនទំនាញទាប។ យានរាងក្បាលគ្រាប់នឹងវិលត្រឡប់មកផែនដីវិញ ដោយប្រើប្រាស់ឆ័ត្រយោង ក្នុងពេលធ្វើដំណើរ ដោយរំពឹងថានឹងចំណាយពេលប្រហែល១០នាទី។ នៅក្នុងវីដេអូរយៈពេលជិត២នាទីដែលបង្ហោះលើប្រព័ន្ធអនឡាញ លោក Bezos បានប្រាប់លោកយាយ Funk ថារូបគាត់ត្រូវបានគេជ្រើសរើសឲ្យរួមដំណើរ៕

វីដេអូ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T