ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានគេឃើញ ស្ទុះចេញពីរថយន្ត មួយគ្រឿង រួចលោតចុះពី ស្ពានជ្រោយចង្វារ ចូលទន្លេ នាវេលាម៉ោង ប្រមាណ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៣ ដោយបន្សល់ទុកនារីម្នាក់ នៅក្នុងរថយន្ត តែឯកឯង។

យុវជនខាងលើ ត្រូវបានគេស្គាល់ថាឈ្មោះ សូ រិទ្ធី អាយុ២១ ឆ្នាំ ជាអ្នករស់នៅខេត្តកំពត បើករថយន្ត កាមរីគូទហើម ពាក់ស្លាកលេខ ភ្នំពេញ 2G-9084 ។ ចំណែកឯនារីម្នាក់ ដែលសំងំនៅក្នុងរថយន្ត ពុំបានផ្តល់ពីអត្តសញ្ញាណ ពិតប្រាកដនៅឡើយ ។

យោងតាម ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញ យុវជន និងយុវតី ទាំង២នាក់ខាងលើ បានបើករថយន្តមកឈប់ នៅលើស្ពានជ្រោយចង្វារ ហើយភាគីខាងប្រុស ក៏បានស្ទុះចេញ ពីរថយន្ត រួចលោតទឹកទន្លេតែម្តង ។ ប៉ុន្តែសំណាង ល្អ ត្រូវបាន សមត្ថកិច្ចយាមស្ពាន ជួយសង្រ្គោះ ទាន់ពេលវេលា។

យ៉ាងណាក៏ដោយ ប្រភពមួយចំនួនទៀត បាននិយាយថា ពួកគេទាំង២នាក់ ទំនងជាសង្សានឹងគ្នា ដោយសារតែគេឃើញ ពួកគេ មានទំនាស់នឹងគ្នា នៅក្នុងរថយន្ត ។ ទោះជាយ៉ាងនេះក្តី នៅពេលដែលយុវជន រងគ្រោះលោតទឹកហើយ ភាគីខាងនារី ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ដោយសំងំ នៅក្នុងរថយន្ត មិននិយាយស្តី ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ