បុរសព័រតូរីកូអាយុ១១២ឆ្នាំ ជាប់កំណត់ត្រាពិភពលោក និងបង្ហើបពីអាថ៌កំបាំង ដែលជួយឲ្យអាយុវែង

//s9.kh1.co/a3/a33e2c1874a52734c351c23c7a7994426abdc822.jpg
សង្គម

 ០២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់មកពីប្រទេសព័រតូរីកូ មានអាយុ១២២ឆ្នាំ និង៣២៦ថ្ងៃ បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ដែលជាបុរសមានអាយុវែងជាងគេបំផុត។

ព័រតូរីកូ៖ បុរសម្នាក់មកពីប្រទេសព័រតូរីកូ មានអាយុ១២២ឆ្នាំ និង៣២៦ថ្ងៃ គិតត្រឹមថ្ងៃពុធទី៣០ ខែមិថុនាកន្លងទៅនេះ បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ដែលជាបុរសមានអាយុវែងជាងគេបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Emilo Flores Marquez បានកើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩០៨ និងជាអតីតកសិករចម្ការអំពៅ។ ហើយគាត់បានរៀបការអស់រយៈពេល៧៥ឆ្នាំ និងមានកូនចំនួន៤នាក់ និងភរិយាបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១០។

យ៉ាងណាមិញ បច្ចុប្បន្ននេះ គាត់មានចៅចំនួន៥នាក់ និងចៅទួតចំនួន៥នាក់ដែរ ហើយគាត់រស់នៅជាមួយកូនពីរនាក់ ដែលតែងតែជួយមើលថែគាត់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះដែរ គាត់បានបង្ហើបពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានអាយុវែង ដោយលើកឡើងថា ការធ្វើល្អ ចែករំលែកក្ដីស្រលាញ់ និងបញ្ចប់ការស្អប់គុំគួន។

គួរបញ្ជាក់ដែរថា កំណត់ត្រាមនុស្សដែលមានអាយុវែងជាងគេបំផុតលើពិភពលោក កំពុងស្ថិតនៅក្រោមការគ្រងគ្រងរបស់ស្ត្រីជនជាតិជប៉ុនម្នាក់ ដោយមានអាយុ១១៧ឆ្នាំ និង៤១ថ្ងៃ។ ហើយកំណត់ត្រាបុរសអាយុវែងជាងគេបំផុតលើពិភពលោកកាលពីមុន បានទៅលើបុរសម្នាក់មកពីរ៉ូម៉ានី ដែលមានអាយុ១១១ឆ្នាំ និង២១៩ថ្ងៃ តែបានស្លាប់តាំងពីខែមិថុនា ឆ្នាំ២០២០ម៉្លេះ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសអាយុវែង
បុរសអាយុវែង
បុរសអាយុវែង និងកូនៗ
បុរសអាយុវែង និងកូនៗ
បុរសអាយុវែង និងភរិយាកាលនៅរស់
បុរសអាយុវែង និងភរិយាកាលនៅរស់
បុរសអាយុវែង
បុរសអាយុវែង
បុរសអាយុវែង
បុរសអាយុវែង

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T