គូស្នេហ៍មួយគូ ដែលត្រូវបានក្រុមគ្រួសាជំទាស់ មិនឲ្យរស់នៅជាមួយគ្នា បានបង្កើតភាពចលាចល និងបង្កឲ្យស្ទះចរាចរណ៍ជាខ្លាំង បន្ទាប់ពីស្រាតននោលគោក ចង់លោតសម្លាប់ខ្លួនពីលើស្ពាននោះ។

នៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកទាំងពីរធ្វើឲ្យប៉ូលីស អ្នកដំណើរ រួមនិងអ្នកសង្គ្រោះ នាំគ្នាឈរមើលជាង២ម៉ោង នៅក្នុងទីក្រុង Guangzhou ខេត្ដ Guangdong ប្រទេសចិន។ ដោយនៅក្នុងនោះ ពួកគេបាននិយាយថា ឪពុកម្ដាយរបស់ពួកគេ មិនអនុញ្ញាតឲ្យពួកគេ រួមរស់ជាមួយគ្នានោះទេ ប៉ុន្ដែនៅពេលនេះ ពួកគេចង់បង្ហាញ ប្រាប់ទៅអ្នកទាំងអស់គ្នាថា ពួកគេគ្មានអ្វីដែល ត្រូវលាក់បាំងនោះទេ ហើយពួកគេក៏មិនត្រូវចុះមកក្រោមនោះដែរ លុះត្រាមាននរណាម្នាក់ យល់ពីអារម្មណ៍របស់ពួកគេ និងឪពុកម្ដាយឈប់បំបែក។

យ៉ាងណាមិញ សម្រាប់ការលោតទឹកសម្លាប់ខ្លួន បានក្លាយជារឿងធម្មតានៅក្នុងប្រទេសចិន តែសម្រាប់រឿងស្រាតនោះវិញ នៅតែជាភាពភ្ញាក់ផ្អើល ដល់សាធារណៈជន។ ជាចុងក្រោយអ្នកទាំងពីរ បានចុះមកដោយខ្លួនឯង ដោយសារតែ មានខ្យល់ខ្លាំង និិងអាកាសធាតុត្រជាក់។

អ្វីដែលធ្វើឲ្យឈឺក្បាលខ្លាំង ដល់ប៉ូលីសនោះ គឺអ្នកដំណើរទាំងអស់ បានឈប់នៅមើលគូស្នេហ៍ទាំងពីរនាក់នេះ ដែលបានបង្កឲ្យយានជំនិះផ្សេងៗ ស្ទះបន្ដកន្ទុយគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា ដែលឪពុកម្ដាយប្រឆាំងមិនឲ្យនៅ ជាមួយគ្នាតែបែរជា ស្រាតទាំង២នាក់ និងចង់សម្លាប់ខ្លួនទៅវិញ?



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ