កំពង់ចាមៈ បុរស៣នាក់ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ខណៈទៅជីកដីដាំកូនដើមកៅស៊ូ បានប្រទះ គ្រាប់ បេ៤០ក្បាលកន្តុប មួយគ្រាប់ មិនបានយកប្រគល់ឲ្យសមត្ថកិច្ច បែជាយកទៅបោះដាក់គ្នា លេងសើច បណ្តាល ឲ្យគ្រាប់នោះធ្លាក់ ប៉ះដីផ្ទុះឡើង រងរបួសធ្ងន់២នាក់ និងស្រាល១នាក់ នៅភូមិវវាលវង់ ឃុំរកាព៥ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោក សេង ម៉ិ មេប៉ុស្តិ៍ ឃុំរកាព៥ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ ទាំង៣នាក់ ១ឈ្មោះ ពោន សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ទី២ ឈ្មោះ ទ្រី ធីឌួង ភេទប្រុស អាយុ២៧ឆ្នាំ (ពីរនាក់នេះរបួសធ្ងន់) ទី៣ឈ្មោះ ពោន ជ្រាយ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល  អ្នកទាំង៣មានទីលំនៅក្នុងភូមិកើតហេតុ។

លោក មេប៉ុស្តិ៍ បានឲ្យដឹងទៀតថា មុនកើតហេតុ បុរសទាំង៣នាក់ បានទៅជីកដី ដាំកូនដើមកៅស៊ូ លុះ បន្ទាប់មក ពួកគេ បានជីកបានគ្រាប់ បេ៤០មួយ (គ្រាប់កន្តុប ប្រភេទគ្រាប់បេសំណាញ់) ហើយពេលជីក បាននោះ ឈ្មោះ ពោន ជ្រាយ បានយកគ្រាប់នោះ បោះដាក់គ្នាលេង លុះពេលបោះសំដៅជនរងគ្រោះពីរ នាក់ទៀតនោះ ចាប់មិនជាប់ ក៏ជ្រុះធ្លាក់ដី បណ្តាលឲ្យគ្រាប់នោះ ផ្ទុះឡើង បណ្តាលឲ្យរងរបួស បុរសពីរ នាក់ធ្ងន់ ចំណែក អ្នកបោះគ្រាប់នោះ របួសស្រាល  ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ