បើកឆាកខែថ្មីភ្លាម សេង មង្គល បង្ហាញផ្ទះថ្មី ដែលខំប្រឹងប្រែង ដោយញើសឈាមខ្លួនឯងភ្លែត

//s9.kh1.co/69/69b2844ccaa96774ac70e7c83db0af6f489b473d.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងជាពិធីកររូបរាងសង្ហាលោក សេង មង្គល ទើបតែបានបង្ហាញផ្ទះវីឡាថ្មីមួយល្វែងយ៉ាងស្រស់ស្អាតមកកាន់កាប់ក្នុងដៃ ហើយផ្ទះនេះក៏ជាកម្លាំងញើសឈាមដែលលោកខំប្រឹងប្រែងដោយខ្លួនឯងផងដែរ។

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងនិងជាពិធីកររូបរាងសង្ហាលោក សេង មង្គល ទើបតែបានបង្ហោះរូបភាពមួយសន្លឹកនៅគណនីបណ្ដាញង្គមរបស់លោក ដោយបង្ហាញឲ្យហ្វេនៗឃើញថា លោកទើបតែបានទទួលបានផ្ទះវីឡាថ្មីមួយល្វែងយ៉ាងស្រស់ស្អាតមកកាន់កាប់ក្នុងដៃ ហើយផ្ទះនេះក៏ជាកម្លាំងញើសឈាមដែលលោកខំប្រឹងប្រែងរកមករយៈពេលជាយូរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រៅពីការបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីផ្ទះថ្មីនោះហើយ សេង មង្គល ក៏បានសរសេររៀបរាប់ឲ្យដឹងបន្ថែមទៀតផងដែរថា៖

បង់លេងៗបានផ្ទះមួយ។ ឡានមួយ ផ្ទះមួយ ប្រពន្ធពីរល្មម បន្ទប់មានពីរស្រាប់។ និយាយលេងទេ។ ខែថ្មីហេង ហេងនិងសូមមានសំណាងល្អទាំងអស់គ្នាបងប្អូន។ #កំលាំងញើសឈាមកើតចេញពីបាតដៃទទេម្នាក់ឯង#វានឹងកើតមានបន្តិចម្តងៗដរាបណាយើងមិនបោះបង់ក្តីស្រម៉ៃ#ជំហានដំបូងវាអាចនិងតូចប៉ុន្តែជំហានបន្ទាប់វាអាចនឹងធំត្រូវតែស៊ូ

ការរៀបរាប់របស់ សេង មង្គល

យ៉ាងណាមិញ គ្រាន់តែដាច់ខែចាស់ ផ្លាស់ចូលដល់ខែកក្កដាដែលជាថ្មីភ្លាម តារារូបនេះក៏បានបង្ហាញសមទ្ធិផលដែលខ្លួនខំប្រឹងរកបានដោយខ្លួនឯងភ្លាមបែបនេះ ពេលដែលហ្វេនៗនៅលើបណ្ដាញសង្គមឃើញហើយ គេក៏លាន់មាត់សរសើរ រួមនឹងពាក្យអបអរសាទរជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
https://s9.kh1.co/__image/w=537,h=291,q=100/53/537da463e62e8c714fe1c89bedeca3ea2d4f57ef.png
រូបភាពថ្មី សេង មង្គល
រូបភាពថ្មី សេង មង្គល
សេង មង្គល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T