ភ្នំពេញ ៖ ស្ត្រីជាកម្មការិនី២នាក់ ម្នាក់រងរបួសបាក់ជើងម្ខាង និងម្នាក់រងរបួសស្រាល ដោយសារ តែជិះម៉ូតូលឿនពេកជ្រុលទៅ បុកគូថរថយន្តហាយឡែនឌ័រ ហេតការនេះកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទី១ ឈ្មោះ ទឹម ស្រីដា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នក បើកបរម៉ូតូនិងទី២ ឈ្មោះ ទឹម អូន អាយុ៤៥ឆ្នាំ រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិ ព្រៃសណ្តែក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី ២១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-7349 ចំណែកឯរថយន្តដែលត្រូវម៉ូតូបុក នោះម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-7658 ជិះម្នាក់ឯង  ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ ទំាងពីរនាក់ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ មានរថយន្ត មួយគ្រឿងបានបន្ថយ ល្បឿនទើបធ្វើឲ្យអ្នកបើកម៉ូតូជាន់ហ្រ្វាំងមិនទាន់ក៏ ជ្រុលទៅបុកគូថ រថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តី ទាំងពីរនាក់ ម្នាក់បាក់ជើងម្ខាងនិងម្នាក់ទៀតរបួសស្រាល ។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់ភ្លាមៗរួចហើយ ជួយធ្វើអន្តរាគមន៍ និងបានហៅរថយន្ត សង្គ្រោះរបស់ ក្រុមសង្គ្រោះ៧១១កងពលតូច លេខ៧០ដឹកយកទៅកាន់មន្ទីរ ពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃជាបន្ទាន់ ចំណែកឯអ្នកបើកបររថយន្តវិញក្រោយ ពេលកើតហេតុបានចាកចេញពី រថយន្តវិញទៅបាត់បន្សល់ទុករថយន្ត ចោល នៅកន្លែងកើតហេតុ។ រីឯវត្ថុតាងត្រូវបាននគរបាល យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសង់ខាងចូលខ្លួន ទៅដោះតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ