មានរឿងអី បានជាកំពុងល្បីសុខៗ ស៊ឹម ស្រីនិច ឈប់សិល្បៈភ្លាមៗ?

//s9.kh1.co/0c/0c309456a13e6dd97b1bec29281171dab03dad19.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ចូលសិល្បៈ៦ឆ្នាំហើយ តែសុខៗកញ្ញា ស៊ឹម ស្រីនិច បានបង្ហោះសារប្រកាសផ្អាកការងារសិល្បៈ ឲ្យហ្វេនភ្ញាក់ផ្អើលក្រប់គ្នា។

ភ្នំពេញ៖ តារាសម្ដែងស្រីនិយមដើរតួមនោសញ្ចេតនា និងស្លូតនកញ្ញា ស៊ឹម ស្រីនិច ក្រោយបង្ហាញមុខថតខ្សែភាពយន្តជាច្រើនរួចមក គេសង្កេតឃើញសន្ទុះនៃការគាំទ្រពីមហាជនទៅកាន់នាងច្រើនជាងមុនគួរឲ្យកត់សម្គាល់។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈឲ្យមានភាពល្បីល្បាញខ្លាំងពីមួយឆ្នាំទៅមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតពីរយៈពេល ដែលកញ្ញា ស៊ឹម ស្រីនិច ឈានជើងចូលសិល្បៈមកទល់នឹងពេលនេះមានរយៈពេល៦ឆ្នាំហើយ តែបើគិតពីរឿងភាគដែលនាងបានថតក៏ច្រើនគួរសមផងដែរ។ ពិតណាស់ ស្របពេលកំពុងមានឈ្មោះល្បី មុុននេះតារារូបនេះបានបង្ហោះសារគួរភ្ញាក់ផ្អើលមួយ ដោយនាងបាននិយាយថា៖

លាហេីយជីវិតសិល្បះ៦ឆ្នាំ នាងខ្ញុំទទួលបានការសេីចសប្បាយនឹងសំណេីចជាច្រេីនហេីយមេរៀនក៍រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឪកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដេីរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់ ហេីយជាចុងក្រោយក៍សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមេីលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាករឺក៍បញ្ចប់ពីជីវិតសិល្បះមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លេីសពីរការរំពឹងទុកទាំងពីររឿងរបស់បងប្រុស Dara Khemerak ប្អូនអរគុណបងប្រុសដែលស្រលាញ់ប្អូនស្រីម្នាក់នេះនឹងតែងតែផ្តល់នៅតួមនោសញ្ចេតនាដក់ជាប់អារម្មណ័នីមួយៗដល់ប្អូន អារម្មណ៍របស់ប្អូនសង្ឃឹមថានឹងបានថតនៅក្រោមស្នាដៃរបស់បងប្រុសនិពន្ធជាថ្មីបេីមាននិស្ស័យលេីវិថីមួយនេះ ថែមទាំងបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នាស្រលាញ់ពេញបេះដូង អរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រនឹងស្រលាញ់ខ្ញុំជាខ្ញុំ #SimSreyNich #Artistlife #Memory

សម្ដីកញ្ញា ស៊ឹម ស្រីនិច

គួរបញ្ជាក់ផងដែរ សារមួយនេះនាងបានបង្ហោះ ដើម្បីជូនសារទៅកាន់អ្នកគាំទ្រ និងអ្នកដឹកនាំទាំងអស់ឲ្យបានដឹង ពីការដើរចាកចេញពីសិល្បៈផងដែរ។ តែហេតុផលដែលនាងបានបញ្ជាក់ និងសម្រេចចិត្តផ្អាកពីការងារ ក៏ព្រោះនាងត្រូវទៅបំពេញការងារដ៏ចាំបាច់ ដែលតម្រូវឲ្យបញ្ចប់ការងារលើវិថីសិល្បៈយ៉ាងដូច្នេះ។ ក្រោយបង្ហោះសារបែបនេះភ្លាម មានអ្នកគាំទ្រ នៅតែមានការងឿងឆ្ងល់ ដែលសុខៗ កញ្ញា ស៊ឹម ស្រីនិច ប្រកាសផ្អាកពីសិល្បៈបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
សារបង្ហោះកញ្ញ ស៊ឹម ស្រីនិច
សារបង្ហោះកញ្ញ ស៊ឹម ស្រីនិច
ស៊ឹម ស្រីនិច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T