គាំទ្រអត់? ប្រធាន Instagram ចង់ឲ្យកម្មវិធីនេះ ផ្ដោតលើផ្នែកវីដេអូ ឲ្យល្បីដូចតិកតុក

//s9.kh1.co/1b/1be60a3996cb9791a903d602196c3d5722d7d78a.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនកំពុងសំឡឹងរកការកម្សាន្តនិងវីដេអូ បន្ទាប់ពីបានឃើញភាពជោគជ័យរបស់ដៃគូប្រកួតប្រជែង ដូចជាតិកតុកនិងយូធូប។

បរទេស៖ យោងតាមលោក Adam Mosseri ប្រធានកម្មវិធី Instagram បានឲ្យដឹងថា Instagram មិនមែនជាកម្មវិធីចែករំលែករូបថតទៀតទេ។ នៅក្នុងវីដេអូដែលបានង្ហោះចូលទៅក្នុងគណនី Instagram និង Twitter របស់គាត់ លោក Mosseri បាននិយាយថា ក្រុមហ៊ុនកំពុងសំឡឹងរកការកម្សាន្តនិងវីដេអូ បន្ទាប់ពីបានឃើញភាពជោគជ័យរបស់ដៃគូប្រកួតប្រជែង ដូចជាតិកតុកនិងយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់បានរៀបរាប់ពីការផ្លាស់ប្ដូរនិងការពិសោធនាពេលខាងមុខ ដែល Instagram នឹងធ្វើ រួមទាំងបង្ហាញការណែនាំទៅអ្នកប្រើប្រាស់ ឲ្យស្គាល់ប្រធានបទដែលពួកគេមិនទាន់តាមដាន និងធ្វើឲ្យការបង្កើតវីដេអូកាន់តែស៊ីជម្រៅ ដោយផ្ដល់បទពិសោធន៍ពេញអេក្រង់។

ថ្មីៗនេះ យើងបានលឺអំពីការសាកល្បងរបស់ Instagram ជាមួយការបន្ថែមក្បួនគណនានៅលើផ្ទៃ feed។ កម្មវិធីនេះក៏ផ្ដល់បទពិសោធន៍វីដេអូពេញអេក្រង់មួយរយៈផងដែរ សម្រាប់មាតិកាដែលត្រូវបានដាក់បញ្ចូលទៅក្នុង IGTV, Reels, និង Stories ប៉ុន្តែលោក Mosseri និយាយថា ក្រុមហ៊ុនចង់ចាប់យកផ្នែកវីដេអូ ឲ្យបានទូលំទូលាយជាងនេះ៕

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T