ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែមាន ជម្លោះជាមួយប្រពន្ធ ក៏បានផឹកថ្នាំបំពុលកុកបំណងសម្លាប់ខ្លួន បណ្តាលឱ្យក្អួតប្រកាច់ផ្អើលអ្នកជិតខាង ហើយត្រូវបានប្រពន្ធដឹកមកកាន់ មណ្ឌលសុខភាពស្រុក និងបន្តមកដល់មន្ទីរពេទ្យខេត្តកាល ពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៦ កក្កដា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃដដែលនោះ ស្ថិតក្នុងភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។

តាមស្ត្រីជាប្រពន្ធរៀបរាប់ឱ្យដឹងថា ប្តីគាត់ឈ្មោះ យ៉ាន់ យ៉ុង អាយុ៤៨ឆ្នាំ គ្រួសារគាត់មានមុខរបរធ្វើស្រែ និងលក់ដូរនៅផ្ទះបន្តិចបន្តួច ។ មុនពេលកើតហេតុ ប្តីប្រពន្ធគាត់បានឈ្លោះទាស់ ទែងគ្នារឿងមុខរបររកស៊ី រួចក៏បានស្ងប់ទៅវិញ ។ បន្ទាប់មកដល់ពេលហូបបាយ គាត់ក៏បានហៅប្តីឱ្យហូបបាយ ប៉ុន្តែប្តីគាត់ហូបបាយតែកន្លះចានក៏ឈប់ ហើយដើរទៅក្រោយផ្ទះបាត់មួយស្របក់ ក៏ឃើញត្រឡប់មកវិញ ។ ពេលនោះគាត់បានធុំក្លិនថ្នាំកុក ប៉ុន្តែក៏មិនបានចាប់អារម្មណ៍អ្វីឡើយ លុះបន្តិចក្រោយមកស្រាប់តែឃើញក្អួត ប្រកាច់បែកពពុះមាត់ ទើបដឹងថាប្តីគាត់ផឹកថ្នាំបំពុល កុកប៉ងសម្លាប់ខ្លួន ។ ភ្លាមនោះគាត់ក៏បានហៅអ្នកជិតខាងឱ្យជួយដឹក ប្តីគាត់មកកាន់មណ្ឌលសុខភាព ស្រុកបរិបូណ៌ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យក៏បានដឹកប្តីគាត់បញ្ជូនម កកាន់មន្ទីរពេទ្យខេត្តជាបន្តទៀត ។

នៅក្នុងមន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យបានប្រឹងប្រែងព្យាយាម សង្គ្រោះដោយបញ្ចូលទឹកដើម្បីលាងក្រពះ និងចាក់ថ្នាំដាក់សេរ៉ូម ប្រាប់ថាមិនអីទេ ព្រោះប្រញាប់ដឹកមកកា ន់មន្ទីរពេទ្យទាន់ពេលវេលា ប៉ុន្តែទោះបីជាបែបនេះក្តី ក៏ជាតិថ្នាំបានជ្រាបចូលក្នុងខ្លួនអាច ប៉ះពាល់ដល់សុខភាពខ្លះដែរ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ