ក្រុងប៉ោយប៉ែត ៖ ម៉ូតូម៉ាកស្គូពីស៊េរីឆ្នាំ២០១៣ ពណ៌ស ជារបស់ឈ្មោះព្រុំ សុភា ហៅភឿក មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ដែលជួលឱ្យនាងខារ៉ាអូខេឈ្មោះស៊ុន សុផាន្នី អាយុ២៦ឆ្នាំជិះ ហើយត្រូវគេប្លន់សម្លាប់យកម៉ូតូទៅបាត់ ហើយឃើញតែសពគេកប់ក្រោម ពំនូកក្រណាត់នៅភូមិបាលិលេយ្យ២ កាលពីព្រឹកថ្ងៃទី១២ កក្កដា បង្កឱ្យមានការភ្ញាក់ផ្អើល នោះនៅពេលនេះបានរកឃើញវិញហើយ។

លោកព្រហ្ម ពិសិដ្ឋ នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការនគរបាល ក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទថា ក្រោយពីចាប់បានជនសង្ស័យឈ្មោះនឹង លន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិរការ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ កក្កដា កន្លងទៅ នៅពេលនាំជនសង្ស័យមកដល់ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំទើបដឹងថា ម៉ូតូដែលគេប្លន់នោះគឺយកទៅ លក់ឱ្យអ្នកស្រុកម្នាក់នៅភូមិក្របៅ សង្កាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។ 

លោកព្រហ្ម ពិសិដ្ឋ បន្តថា ដោយមានការចង្អុលបង្ហាញពីជនសង្ស័យ និងមានកិច្ចសហការល្អជាមួយ នគរបាលក្រុងស្ទឹងសែន សមត្ថកិច្ចក៏បានឈានទៅយកម៉ូតូម៉ាកស្គូពី សេ៊រីឆ្នាំ២០១៣ ដែលជនដៃដល់លក់ទៅឱ្យឈ្មោះអៀង ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិក្របៅ សង្កាត់ស្ទឹងសែននៅវេលា ម៉ោងប្រហែល៥ល្ងាចថ្ងៃទី១៥ កក្កដា ហើយនៅពេលនេះលោកកំពុងរង់ចាំបញ្ ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីប្រគល់ម៉ូតូឱ្យទៅម្ចាស់វិញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ