មិនមែនជាសុបិន! នេះជាឡានហោះបែបអនាគត បានបញ្ចប់ការហោះហើរសាកល្បង ដោយជោគជ័យ (មានវីដេអូ)

//s9.kh1.co/19/1964c5b703934cb50bb01763e73e45457729727c.jpg
យានជំនិះ

 ០១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វាបានបញ្ចប់ការហោះហើរសាកល្បងជាង៤០ម៉ោង រួមជាមួយរយៈកម្ពស់២.៥គីឡូម៉ែត្រ និងឈានដល់ល្បឿនជិះអតិបរិមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្លូវ៉ាគី៖ គំរូឡានហោះមួយគ្រឿងបានបញ្ចប់ការហោះហើរសាកល្បង រវាងទីក្រុងចំនួនពីរ ក្នុងប្រទេសស្លូវ៉ាគី ដោយចំណាយពេលនៅលើអាកាស៣៥នាទី។ រថយន្ត AirCar របស់ក្រុមហ៊ុន Klein Vision បានហោះពីទីក្រុង Nitra ទៅ Bratislava កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ត AirCar គំរូទី១បំពាក់ដោយម៉ាស៊ីន BMW កម្លាំង១៦០សេះ ហើយភ្ជាប់ជាមួយស្លាបចក្រមួយនៅពីខាងក្រោយផងដែរ។ វាអាចបំលែងពីយន្តហោះទៅជាយានយន្តតាមដងផ្លូវ ក្នុងរយៈពេលតិចជាង៣នាទី។ យោងតាមក្រុមហ៊ុន Klein Vision បានឲ្យដឹងថា ឥឡូវនេះវាបានបញ្ចប់ការហោះហើរសាកល្បងជាង៤០ម៉ោង រួមជាមួយរយៈកម្ពស់២.៥គីឡូម៉ែត្រ និងឈានដល់ល្បឿនជិះអតិបរិមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់ពីចុះចតនៅទីក្រុង Bratislava កាលពីថ្ងៃចន្ទ យន្តហោះបានប្រែរូបរាងទៅជារថយន្តមួយគ្រឿងវិញ និងត្រូវបានបើកបរចូលទៅកណ្ដាលទីក្រុង ដោយលោក Stefan Klein ជានាយកប្រតិបត្តិក្រុមហ៊ុន Klein Vision និងលោក Anton Zajac ជាសហស្ថាបនិកក្រុមហ៊ុន។

ក្រុមហ៊ុនមួយនេះកំពុងធ្វើការលើម៉ូឌែលមួយទៀតហៅថា រថយន្ត AirCar គំរូទី២ ដែលនឹងបំពាក់នូវកម្លាំងម៉ាស៊ីន៣០០សេះ។ វាត្រូវបានគេរំពឹងថា នឹងជិះបានក្នុងល្បឿន៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើកបរបានចម្ងាយ១,០០០គីឡូម៉ែត្រ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Klein Vision បានឲ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងបង្កើតម៉ូឌែលកៅអី៣និង៤នៃរថយន្ត AirCar ថែមទាំងមានម៉ាស៊ីនភ្លោះ ហើយអាចបើកលើទឹកក៏បានលើគោកក៏បាន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វិដេអូ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T