សត្វឥន្ទ្រីក្នុងព្រៃអាម៉ាហ្សូន កំពុងជួបប្រទះគ្រោះអត់ចំណី ក៏ព្រោះតែបញ្ហាដ៏ធំមួយ

//s9.kh1.co/25/258ff0f097c51a663998ba9a4e665118833c6ab8.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា ជាជម្រកចុងក្រោយសម្រាប់ឥន្ទ្រី harpy ដែលមានចំនួនជាង៩០ភាគរយ ត្រូវបានគេគិតថាបានរស់នៅទីនេះ។

បរទេស៖ ក្រុមអ្នកអភិរក្សនិយាយថា សត្វឥន្ទ្រីមួយក្នុងចំណោមសត្វឥន្ទ្រីធំៗជាងគេបំផុត នៅលើលោក សឹងតែគ្មានឱកាសក្នុងការរស់នៅក្នុងព្រៃអាម៉ាហ្សូន ដោយសារតែការកាប់បំផ្លាញ។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា បក្សីកំពុងតែជួបផលវិបាកក្នុងការចិញ្ចឹមកូនៗរបស់វា ក្នុងផ្នែកខ្លះនៃព្រៃទឹកភ្លៀង ដែលត្រូវបានគេកាប់ដើមឈើ។ ប្រហែល១៧ភាគរយនៃព្រៃអាម៉ាហ្សូន ត្រូវបានបំផ្លាញក្នុងរយៈពេល៥០ឆ្នាំ ហើយការខាតបង់បានកើនឡើងនាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទឥន្ទ្រី harpy គឺមានទំហំធំជាងគេបំផុតនៅទ្វីបអាមេរិក  ដោយមានក្រញាំយ៉ាងធំ សម្រាប់ប្រមាញ់សត្វស្វានិងសត្វស្លុត នៅលើដើមឈើ។ ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា ជាជម្រកចុងក្រោយសម្រាប់ឥន្ទ្រី harpy ដែលមានចំនួនជាង៩០ភាគរយ ត្រូវបានគេគិតថាបានរស់នៅទីនេះ។

សត្វឥន្ទ្រី
សត្វឥន្ទ្រី

អ្នកស្រាវជ្រាវ លោក Carlos Peres ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យ University of East Anglia ក្នុងចក្រភពអង់គ្លេស បាននិយាយថា បក្សីនេះស្ថិតនៅក្នុងចំណោមសត្វរាប់លានក្បាលក្នុងព្រៃអាម៉ាហ្សូន ដែលតំបន់ភូមិសាស្ត្ររបស់វាកំពុងបាត់បង់។

លោកនិយាយថា៖ «ដោយចាត់ទុកថាសត្វឥន្ទ្រី harpy មានវដ្ដជីវិតយឺតបំផុតនៃសត្វបក្សីទាំងអស់ ឱកាសនៃការសម្របខ្លួនទៅនឹងទិដ្ឋភាពកាប់បំផ្លាញព្រៃឈើ គឺស្ទើរតែសូន្យទៅហើយ។»

សត្វឥន្ទ្រីធ្វើសម្បុកនៅលើចុងឈើ
សត្វឥន្ទ្រីធ្វើសម្បុកនៅលើចុងឈើ

លោកសាស្ត្រាចារ្យ Peres បានបន្ថែមទៀតថា វិធានការអភិរក្សដូចជាបំលាស់ទីកន្លែងកូនឥន្ទ្រី និងបំពេញបន្ថែមរបបអាហាររបស់ពួកវា នឹងមានសារៈសំខាន់ចំពោះការរស់រានរបស់ប្រភេទសត្វនេះ។ សត្វឥន្ទ្រី harpy គឺជាសត្វមួយក្នុងចំណោមបក្សីធំៗប្រមាញ់សត្វជាអាហារ ក្នុងពិភពលោក ដែលមីញីមានទម្ងន់រហូតដល់១០គីឡូក្រាម៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T