Google ប្រកាសផ្លូវការ លែងឲ្យប្រើទម្រង់ហ្វាល់ APK សម្រាប់កម្មវិធី Android ថ្មីៗ

//s9.kh1.co/7e/7eefa76508dbfcf11ca00ec4f64bf4596be5fcbd.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Google បានណែនាំទម្រង់ថ្មីមួយដែលមានឈ្មោះថា Android App Bundles ឬក៏ AAB (ហ្វាល់ឈ្មោះ .aab)។

បរទេស៖ ដរាបណាប្រព័ន្ធប្រតិបត្តិការ Android នៅតែមាន កម្មវិធីរបស់ Android អាចដាក់ឲ្យដំណើរការជាទម្រង់ APK (ពាក្យពេញ Android Package)។ ទោះជាយ៉ាងណានៅឆ្នាំ២០១៨ ក្រុមហ៊ុន Google បានណែនាំទម្រង់ថ្មីមួយដែលមានឈ្មោះថា Android App Bundles ឬក៏ AAB (ហ្វាល់ឈ្មោះ .aab)។ ក្រុមហ៊ុន Google បានប្រាប់ថា ទម្រង់ថ្មីនេះអាចនឹងធ្វើឲ្យកម្មវិធីមានទំហំហ្វាល់តូច និងផ្ដល់ភាពកាន់តែងាយស្រួលជាងមុន ដើម្បីគ្រប់គ្រងផ្នែកផ្សេងៗនៃកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមកម្មវិធីរាប់លាន នៅលើ Play Store មានកម្មវិធីរាប់ពាន់រួចមកហើយ ដែលបានប្រើប្រាស់ប្រព័ន្ធហ្វាល់ AAB។ ក្រុមហ៊ុន Google ទើបតែប្រកាសថា ទម្រង់ AAB នឹងត្រូវជំនួសហ្វាល់ APK របស់ Android ជាផ្លូវការ។

នេះមានន័យថា ចាប់ផ្ដើមពីខែសីហាឆ្នាំនេះ កម្មវិធីថ្មីទាំងអស់ដែលបានបញ្ជូនទៅ Google Play Store ត្រូវតែស្ថិតនៅក្នុងទម្រង់ AAB។ យ៉ាងហោចណាស់ ក្នុងពេលឥឡូវ ទម្រង់ហ្វាល់ APK នៅតែមានដង្ហើមនៅឡើយ៕

ប្រព័ន្ធប្រតិបត្តិការ Android
ប្រព័ន្ធប្រតិបត្តិការ Android

ប្រភព: Android Authority

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T