កុំថា អ្នកធ្លាប់កូវីដ មានផ្លូវចិត្តល្អ នោះ មើលតែ វីហ្សា ទៅ តាំងពីជាសះស្បើយមក នាងខ្លាច មិនហ៊ានចេញក្រៅទេ

//s9.kh1.co/40/40ca8cadda0f12c91865b6cf9e72fcbca4e8ef35.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនចង់ជួបរឿងដូចពេលមុន ទើបអ្នកនាង សួស វីហ្សា សុខចិត្តសម្ងំនៅតែផ្ទះមិនហ៊ានចេញក្រៅដូច្នេះ តែម្សិលមិញទើបចេញទៅផ្សារទិញស្បៀងទុកយ៉ាងច្រើន។

ភ្នំពេញ៖ អ្នកនាង សួស វីហ្សា ជាតារាចម្រៀងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីបច្ចុប្បន្ននាងរៀបការមានស្វាមី និងកូនស្រីម្នាក់រួចក៏ពិតមែន។ ពិតណាស់ បើងាកទៅមើលជីវិតគ្រួសារតារារូបនេះវិញ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែទទួលបានសុភមង្គលខ្លាំង ខណៈមានកូនគួរឲ្យក្នាញ់ និងស្វាមីចេះយល់ចិត្តផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើរម្លឹកដល់ប៉ុន្មានខែមុន គេដឹងថាអ្នកនាង សួស វីហ្សា បានឆ្លងនូវជំងឺកូវីដ-១៩ ដែលជាជំងឺមួយឆ្លងរីករាលដាលទូទាំងសកលលោក។ ជាមួយគ្នានេះដែរ បន្ទាប់ពីដឹងថាខ្លួនបានឆ្លងជំងឺមួយនេះរួច អ្នកម្ដាយសម័យថ្មីរូបនេះបានដកខ្លួនចេញពីគ្រួសារដើម្បីទៅព្យបាលផងដែរ។ បន្ទាប់ពីព្យាបាលបានច្រើនសប្ដាហ៍ តារារូបនេះក៏បានជាសះស្បើយវិញ ធ្វើឲ្យក្រុមគ្រួសារ និងអ្នកគាំទ្រសប្បាយចិត្តគ្រប់គ្នាតែម្ដង។

តួយ៉ាង ក្រោយអ្នកនាង សួស វីហ្សា បានព្យាបាលជាសះស្បើយ គេសង្កេតឃើញតារារូបនេះមិនចេញទៅបំពេញការងារសិល្បៈដូចមុនឡើយ។ ក្នុងនោះដែរ បន្ទាប់ពីនៅផ្ទះច្រើនខែ កាលពីម្សិលមិញនេះ នាងបានចេញទៅដើរផ្សារទិញអីវ៉ាន់ចាំបាច់ និងស្បៀងទុកយ៉ាងច្រើន បើតាមមើលនៅក្នុងរូបដែលទើបនឹងបង្ហោះ។ ម្យ៉ាងវិញទៀត បើទោះបីទៅផ្សារទិញស្បៀង តែតារារូបនេះ បានការពារពាក់ម៉ាស ពាក់ស្រោមដៃការពារយ៉ាងប្រុងប្រយ័ត្នតែម្ដង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាងសម្ងំនៅតែផ្ទះ មិនចេញក្រៅ ក៏ព្រោះតែតារាស្រីរូបនេះធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឃ្លាតឆ្ងាយពីគ្រួសារ បែកបាក់ដូចពេលនាងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា 
រូបបង្ហោះ អ្នកនាង សួស វីហ្សា 
រូបបង្ហោះ អ្នកនាង សួស វីហ្សា 
សួស វីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T