បុរសចិត្តសប្បុរសម្នាក់ បានផ្តល់ប្រាក់ធីប ដល់ទៅ ១ម៉ឺនដុល្លារកាណាដា (៩៦១៨ ដុល្លារអាមេរិក) ដល់ម្ចាស់ហាងមួយកន្លែង ក្នុងខេត្ត Saskatchewan ប្រទេសកាណាដា ក្រោយពី គាត់ទៅទទួលទាន អាហារពេលល្ងាច នៅទីនោះរួចមក។

យោងតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះ Robert Erb បានចូលទៅញ៉ាំ ប៊ឺហ្គឺ និង ដំឡូងបារាំងបំពង សំរាប់អាហារពេលល្ងាច និង បានជជែកលេង ជាមួយនឹងលោក Cliffort Luther ដែលជាម្ចាស់ហាង ហើយ លោក Luther បាននិយាយដល់រឿង ដែលថា កូនស្រីរបស់គាត់ ត្រូវបានពិនិត្យឃើញមាន ជម្ងឺមហារីក ទើបលោក Robert Erb ប្រាប់ដល់លោក Luther ថា កាលពី៥ឆ្នាំមុន កូនរបស់គាត់ បានស្លាប់ដោយសារជម្ងឺមហារីកនេះ នៅអាយុ ២៦ឆ្នាំ។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយមក លោក Robert Erb គាត់បានមកទទួលទាន អាហារពេលល្ងាច ម្តងទៀត ហើយលើកនេះ គាត់បានប្រាប់ដល់ម្ចាស់ហាងថា គាត់ចេះតែមិនបាន ចូលទៅដកប្រាក់ពីម៉ាស៊ីន នៅធនាគារ តើគាត់អាចបង់ប្រាក់ថ្លៃអាហារ តាមរយៈសែក ជំនួសបានទេ? ពេលនោះ ម្ចាស់ហាង បានប្រាប់ថា មិនអីនោះទេ គាត់ជាអ្នកប៉ាវ។ ទោះជាយ៉ាងណា លោក Robert Erb បានបដិសេធ ហើយគាត់ក៏បានហុចសែក ដល់លោក Luther ដែលជាម្ចាស់ហាង និង បានប្រាប់ដល់គាត់ អោយយកទុក ដើម្បីអាចទៅមើលកូនស្រីរបស់គាត់ ដែលមានជម្ងឺមហារីកនោះ។

គួរបញ្ជាក់ផងដែរថា លោក Robert Erb ជាអ្នកដែលបានឈ្នះឆ្នោត រង្វាន់ធំ ២៥លាន ដុល្លារកាណាដា កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ ហើយគាត់បានបរិច្ចាគ ៧លាន ដុល្លារកាណាដា ទៅអោយមូលនិធិមនុស្សធម៌ សំរាប់ជួយដល់អ្នកខ្វះខាត ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទឹកចិត្តរបស់គាត់?



ដោយ សី

ខ្មែរឡូត   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ