គិតមកដល់ពេលនេះ តារាខ្មែរ ២រូបហើយ ដែល គាំទ្រឲ្យ ប្រគល់សត្វតោ ឲ្យម្ចាស់ដើមវិញ

//s9.kh1.co/59/59b86b0148b6eb899d5925ce2c0ac2994b8660c7.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនមែនគាំទ្រ ឲ្យប្រឆាំងនឹងច្បាប់ទេ តែមូលហេតុបែបនេះសោះ ទើបធ្វើឲ្យ អ៊ុន សិទ្ធា ប្រកាសគាំទ្រ ឲ្យសត្វតោ ទៅនៅជាមួយម្ចាស់ដើម

រាជធានីភ្នំពេញ ៖ ពិតណាស់ ល្បីខ្លាំង បន្ទាប់ពី តារាចម្រៀង សុខ ពិសី សម្តែងការគាំទ្ររបស់ខ្លួន ដែលស្រដៀងនឹងមហាជនខ្មែរជាច្រើន ដោយក្នុងនោះ កញ្ញា បានគាំទ្រ គំនិតចង់ឲ្យ កូនតោឈ្មោលនោះ ទៅនៅជាមួយម្ចាស់ដើមវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត បន្ទាប់ពីតារាចម្រៀងរូបស្រស់ រូបនេះមក ពេលនេះ ក៏មានវត្តមានសិល្បករមួយរូបទៀតហើយ ដែលសម្តែង ការគាំទ្រដូច្នេះដែរ នោះគឺ តារាសម្តែងប្រុស អ៊ុន សិទ្ធា

ជាមួយគ្នានេះ រូបលោកក៏បានប្រាប់ឲ្យដឹងពី មូលហេតុធំៗទាំំងនេះហើយ ទើបធ្វើឲ្យរូបលោក មានអំណះអំណាងគ្រប់គ្រាន់ ក្នុងការគាំទ្រ ដោយរូបលោកផ្ទាល់ បានលើកឡើងយ៉ាងដូច្នេះថា ៖

មិនមែនខ្ញុំចង់អោយគ្រប់គ្នា​ ល្មេីសច្បាប់ដូចជាគាត់ទេ​ តែយោងទៅតាមរូបភាព​ នឹងvideo ជាក់ស្តែង​ តោសុីសាច់ឆ្អឹន​ គ្មានចង្កោម​ គ្មានក្រញ៉ាម់​ ហេីយស្លូតរស់នៅបានជាមួយឆ្កែ​ ឆ្មា​ ពពែ​ ហេីយវាសាំជាមួយមនុស្សដូចជាឆ្មាទៅហេីយ​ ។ ដូច្នេះ​គួរតែអោយម្ចាស់តោធ្វេី​កិច្ច​សន្យា​ ដេីម្បី​ទទួលខុសត្រូវ​ចំពោះរឿងដែលបានកេីតឡេីងទៅថ្ងៃក្រោយដោយ​សារ​តោនេះ។ ជាក់ស្តែងនៅស្រុកខ្មែរអ្នក​ចិញ្ចឹម​សត្វ​ព្រៃក៏មិនតិចដែរ​ បេីចាប់ផាកពិន័យក៏មិនអស់ដែរ​ ហេីយនៅមានអ្នកមួយចំនួនតូច​ខ្លះ​ ប្រម៉ាញ់សត្វព្រៃកាប់សាចលក់​ ផង​។ អរគុណសំរាប់ការអាន​របស់លោកអ្នក​ វាគ្រាន់តែជា​អារម្មណ៍​ខ្ញុំ​ជាអ្នក​ស្រលាញ់​សត្វមួយរូប សេចក្តី​គួរពុំគួរ​សូមមេត្តា​អភ័យទោស​ផងចុះ​ ️ស្រលាញ់​អ្នកទាំងអស់គ្នា​៕

អ៊ុន សិទ្ធា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក អ៊ុន សិទ្ធា
លោក អ៊ុន សិទ្ធា
លោក អ៊ុន សិទ្ធា
លោក អ៊ុន សិទ្ធា
លោក អ៊ុន សិទ្ធា
លោក អ៊ុន សិទ្ធា
https://s9.kh1.co/__image/w=650,h=867,q=100/26/266428a9055c1170daf66e0bd87b91713a419e40.png
https://s9.kh1.co/__image/w=650,h=867,q=100/a1/a1138891801ca5c01c5296ee7384395501ba49cd.png
https://s9.kh1.co/__image/w=650,h=867,q=100/d7/d7a97c1274eb1058141ac9ea4dcaf3a1f01a0936.png
អ៊ុន សុធា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T