មនុស្សចំនួន ២៥០នាក់ ត្រូវបានជួយសង្គ្រោះ ឲ្យចេញពីតំបន់រងគ្រោះ ក្នុងខេត្តស៊ីឈាន់ ប្រទេសចិន បន្ទាប់ពីត្រូវទទួលរងគ្រោះ ដោយទឹកជំនន់យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា អាជ្ញាធររបស់ប្រទេសចិន បានបញ្ជូនរថយន្តជីកដីជាច្រើនគ្រឿង ទៅកាន់ខេត្តស៊ីឈាន់ ដើម្បីជន្លៀសជនរងគ្រោះ ចេញពីតំបន់ដែលមានទឹកជំនន់ ដោយឲ្យពួកគេជិះនៅក្នុងប្រដាប់ជីកដីនៃរថយន្ត។

ប្រភពដដែលបានបន្តទៀតថា មនុស្សចំនួន ២៣៤,០០០នាក់ ត្រូវបានទឹកជំនន់បក់បោកយកទៅ ហើយគេបានរកឃើញថា មានមនុស្សស្លាប់ចំនួន ៤៦នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត៕











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ