គួរអាណិតឬសើច? បុរសម្នាក់ឡើងដើមឈើសង្គ្រោះឆ្មារបស់ខ្លួន ចុងក្រោយអ្នកពន្លត់អគ្គិភ័យ... (មានវីដេអូ)

//s9.kh1.co/1d/1dc305b0cf05aece560e27cbd636c76b376bc500.jpg
សង្គម

 ៣០-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ បានឡើងទៅលើដើមឈើដើម្បីជួយឆ្មារបស់ខ្លួនដែលជាប់នៅលើដើមឈើ ប៉ុន្តែមិនអាចចុះក្រោមបានរហូតដល់ បុគ្គលិកពន្លត់អគ្គិភ័យមកជួយទាំងឆ្មា ទាំងម្ចាស់។

អាមេរិក៖ កាលពីថ្មីៗនេះមានរឿងដ៏គួរឲ្យអស់សំណច និងអាណិតមួយកើតឡើងនៅក្នុងទីក្រុង Tulsa សហរដ្ឋអាមេរិក ដោយសារតែមានបុរសម្នាក់ បានឡើងទៅលើដើមឈើដើម្បីជួយឆ្មាដែលជាប់នៅខាងលើមិនអាចចុះមកបាន ប៉ុន្តែចុងក្រោយត្រូវបុគ្គលិកពន្លត់អគ្គិភ័យជួយទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីទទួលដំណឹងថាមានមនុស្សជាប់នៅចុងឈើ ដោយមិនអាចចុះមកក្រោមបាន នាយកដ្ឋានអគ្គិភ័យ Tulsa បានចាត់បុគ្គលិកខ្លួន ចេញប្រតិបត្តិការភ្លាមៗដើម្បីជួយសង្គ្រោះ​ទាំងឆ្មា ទាំងមនុស្សដែលមិនអាចចុះមកក្រោមបាន។

ក្រោយពីបានជួយសង្គោះអ្នកទាំងពីរបានដោយជោគជ័យរួចមក នាយកដ្ឋានអគ្គិភ័យ Tulsa បានបញ្ជាក់ថា៖

ម្ចាស់ឆ្មានេះពិតជាមានក្តីបារម្ភចំពោះសត្វចិញ្ចឹមរបស់ខ្លួន ទើបរូបគេព្យាយាមឡើងលើដើមឈើដើម្បីសង្គោះឆ្មានោះ ប៉ុន្តែជាអកុសលពួកគេបានប្រឈមមុខនឹងគ្រោះថ្នាក់ ដោយមិនអាចចុះក្រោមដោយសុវត្ថិភាព

 នាយកដ្ឋានអគ្គិភ័យ Tulsa 

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងពីការគោរពចំពោះភាពក្លាហារបស់បុរសរូបនេះ ទោះបីលោកមិនអាចជួយឆ្មាខ្លួនដោយផ្ទាល់មែន ប៉ុន្តែទង្វើនេះគឺបានបញ្ជាក់ពីក្តីស្រលាញ់ និងក្តីបារម្ភរបស់ខ្លួនទៅឆ្មានេះទៅហើយស្ទើរតែ១០០ទៅហើយ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពជួយសង្គ្រោះដោយបុគ្គលិកពន្លត់អគ្គិភ័យ
សកម្មភាពជួយសង្គ្រោះដោយបុគ្គលិកពន្លត់អគ្គិភ័យ
សកម្មភាពជួយសង្គ្រោះដោយបុគ្គលិកពន្លត់អគ្គិភ័យ
សកម្មភាពជួយសង្គ្រោះដោយបុគ្គលិកពន្លត់អគ្គិភ័យ
ឆ្មាដែលជាប់នៅលើដើមឈើ
ឆ្មាដែលជាប់នៅលើដើមឈើ
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T