យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ក្មេងស្រីម្នាក់ស្ទើរតែធ្លាក់ពីលើ ឧបករណ៏ជិះកំសាន្តដ៏ខ្ពស់មួយ ខណៈពេលនាងបានភ្លាត់ជើង និងរអិលពីកៅអី ដែលនាងកំពុងអង្គុយ បណ្តាលឲ្យរបូតពីរបាំងសុវត្ថិភាព ប៉ុន្តែនាងបានចាប់ទោងរបាំងនោះជាប់ រហូតដល់អ្នកគ្រប់គ្រងឧបករណ៏នោះ ចាប់នាងចុះមកវិញយ៉ាងសុវត្ថិភាព។

ហេតុការណ៏នេះបានកើតឡើង នៅក្នុងសួនមួយកន្លែង មានឈ្មោះថា Genting Theme Park ស្ថិតក្នុងប្រទេសម៉ាឡេស៊ី។

ប្រភពដដែលបានបន្តទៀតថា ឧបករណ៏ដែលក្មេងស្រីនោះជិះ គឺមានឈ្មោះថា Rodeo Rider ហើយទាមទារឲ្យក្មេងៗ ដែលមកជិះឧបករណ៏កំសាន្តនេះ មានកំពស់យ៉ាងតិចណាស់ត្រឹម ៧៦សង់ទីម៉ែត្រ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានហេតុការណ៏នេះ អ្នកនៅកន្លែងកើតហេតុ ក៏បានស្តីបន្ទោសឲ្យបុគ្គលិក នៅក្នុងសួននោះផងដែរថា មិនគួរឲ្យក្មេងដែលមានកំពស់ទាបជាង ៧៦សង់ទីម៉ែត្រ ឬមានមាឌតូច ជិះឧបករណ៏នោះឡើយ (Rodeo Rider)៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ