កម្មវិធីរកលុយតាមទូរស័ព្ទ បានមកដល់ទីផ្សារកម្ពុជាហើយ!

//s9.kh1.co/5f/5fbfcf29a9ad4ae30506ce356837c34b5c8439da.jpg
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការរីករាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្វើឱ្យមានបម្រែបម្រួលកត្តាសេដ្ឋកិច្ចមួយផ្នែកធំ ក្នុងនោះមានការខាតបង់ទៅលើមុខជំនួញ។

ភ្នំពេញ៖ ការរីករាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្វើឱ្យមានបម្រែបម្រួលកត្តាសេដ្ឋកិច្ចមួយផ្នែកធំ ក្នុងនោះមានការខាតបង់ទៅលើមុខជំនួញ ការបាត់បង់ឱកាសការងារ ឬការកាត់បន្ថយប្រាក់ខែជាដើម។ ដោយមើលឃើញនូវផលវិបាកមួយចំនួននៃវិបត្តិសេដ្ឋកិច្ចនេះ ក្រុមហ៊ុន frogsell បានផ្តួចផ្តើមគំនិតបង្កើតនូវកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកប្រាក់ចំណូលបន្ថែមបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីទូរស័ព្ទថ្មី frogsell
កម្មវិធីទូរស័ព្ទថ្មី frogsell

frogsell ជាកម្មវិធីទូរស័ព្ទដែលមានលក្ខណៈសាមញ្ញ តែងាយស្រួលក្នុងការប្រើប្រាស់ និងអាចដាក់លក់ទំនិញគ្រប់ប្រភេទដោយសេរីនិងឥតគិតថ្លៃ។ App ថ្មីមួយនេះចង់ជម្រុញប្រជាជនខ្មែរឱ្យងាកមកចាប់អារម្មណ៍លើទំនិញមួយទឹក និងលុបបំបាត់ទស្សនៈដែលថា ទំនិញមួយទឹកសុទ្ធតែជារបស់ចាស់ ឬអន់គុណភាពជាដើម។ តាមពិតទៅវាគ្រាន់តែជាទំនិញដែលបានឆ្លងកាត់ម្ចាស់ម្នាក់រួចហើយតែប៉ុណ្ណោះ។ ការលក់ចេញនូវទំនិញមួយទឹក គឺអ្នកមិនត្រឹមតែចំណេញ នោះទេ តែថែមទាំងបានបំពេញនូវតម្រូវការរបស់អតិថិជនមួយចំនួនដែលកំពុងស្វែងរកវា ហើយធ្វើឱ្យមានចរាចរណ៍ឡើងវិញនូវវត្ថុដែលនៅមានប្រយោជន៍។ អ្នកក៏ជួយដល់បរិស្ថានផងដែរ ព្រោះទីធ្លាជុំវិញអ្នកលែងមានភាពស្អេកស្កះ និងបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្បកច្រើនជាន់ដូចដែលទំនិញថ្មីវេចខ្ចប់។ ចំណែកអ្នកទិញទំនិញមួយទឹកក៏ចំណេញ និងសន្សំសំចៃថវិកាផងដែរ ព្រោះគាត់អាចទទួលបាននូវរបស់ដែលមានគុណភាពប្រហែលទំនិញថ្មីក្នុងតម្លៃទាបជាងច្រើន។

យ៉ាងណាមិញ frogsell ក៏នៅតែស្វាគមន៍អ្នកប្រើប្រាស់ក្នុងការផុសលក់ទំនិញថ្មីៗ ដែលក្នុងនោះមានប្រភេទដូចជា ទូរស័ព្ទ កំព្យូទ័រ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងសង្ហារឹម ហ្វេសិន សម្ភារៈកុមារ កីឡា សិល្បៈតន្ត្រី សត្វចិញ្ចឹម និងសេវាកម្មផ្សេងៗផងដែរ។

កម្មវិធីទូរស័ព្ទថ្មី frogsell
កម្មវិធីទូរស័ព្ទថ្មី frogsell

frogsell លើកទឹកចិត្តលោកអ្នកឱ្យចាប់ផ្តើមលក់ទំនិញ បើទោះជាអ្នកមិនមានអាជីវកម្មអ្វីក៏ដោយ អ្នកក៏អាចលក់ទំនិញមួយទឹករបស់អ្នក ព្រោះបើអ្នកចាប់ផ្តើមពីថ្ងៃនេះ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរមួយ ដូចដែលពាក្យចាស់ខ្មែរបានពោលថា តក់ៗពេញបំពង់។ ចំនាយពេលមិនដល់មួយនាទីផង លោកអ្នកអាចរកប្រាក់ចំណូលជាមួយ frogsell

ដោនឡូតកម្មវិធី ចុះឈ្មោះប្រើប្រាស់ និងបង្ហោះផលិតផលរបស់អ្នកនៅពេលនេះ តាមរយៈតំណភ្ជាប់នេះ៖ http://www.frogsell.com/download.html

កម្មវិធីទូរស័ព្ទថ្មី frogsell
កម្មវិធីទូរស័ព្ទថ្មី frogsell

នឹកដល់ការលក់ នឹកដល់ការទិញ នឹកដល់​​ frogsell!

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖
FB: www.facebook.com/frogsellapp | Telegram: https://t.me/frogsell ឬទស្សនាគេហទំព័ររបស់យើង www.frogsell.com៕ 

កម្មវិធីទូរស័ព្ទថ្មី frogsell
កម្មវិធីទូរស័ព្ទថ្មី frogsell
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T