យើងធ្លាប់ឃើញច្រើនមកហើយ នូវវិចិត្រករមួយចំនួន បានប្រើប្រាស់នូវ វិធីសាស្រ្ត ប្លែកៗ ក្នុងការគូរគំនូរ ប៉ុន្តែសំរាប់លើកនេះ គឺកាន់តែពិសេស ព្រោះថា សូម្បីតែ វត្ថុរាវ សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏អាចយកមក បង្កើតនូវគំនូរ បានយ៉ាងស្រស់ស្អាតផងដែរ។ វិចិត្រករជនជាតិ បារាំងមួយរូប មានឈ្មោះ Vivi Mac មានទេពកោសល្យ បង្កើតនូវស្នាដៃគំនូរ បានយ៉ាងអស្ចារ្យ ចេញជាមុខមាត់ របស់មនុស្សល្បីៗ ជាច្រើន នៅលើពិភពលោក ដោយការប្រើប្រាស់បច្ចេកទេស ប្លែកខុសពីវិចិត្រករដ៏ទៃៗ។ នាងជាមនុស្សម្នាក់ ដែលបានហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាព និង បច្ចេកទេស ដោយខ្លួនឯងផ្ទាល់ ហើយក្នុងនោះឃើញថា ស្នាដៃរបស់នាង ភាគច្រើន គឺយកវត្ថុរាវ មកបង្កើត មានដូចជា ទឹកដោះគោ ទឹកឃ្មុំ ភេសជ្ជៈ ទឹកជ្រលក់ជាដើម ហើយក៏មាន អំបិល ទឹកកក ស្ករកៅស៊ូ ផងដែរ។ បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនានូវ រូបភាព និង វីឌីអូខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?


















ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ