នៅទីក្រុងនៃរដ្ឋ Texas បានបង្ខំឲ្យផ្លាស់ប្ដូរច្បាប់ ដើរស្រាតល្វែងលើ ព្រោះអ្នកបំរើស្រីនៅក្នុងបារ ស្លៀកតែខោក្នុង និងគូររូបលើខ្លួនប្រាណ ពេលដែលបំរើភ្ញៀវ។

បុគ្គលិកនៅបារ Red Neck Heaven ក្នុងសហគមន៍ Lewisville រដ្ឋ Texas បានប្រាប់ថា ពួកគេត្រូវបានបិទសិទ្ធក្នុងការ គូររូបលើខ្លួនប្រាណ។ បុគ្គលិកស្រីទាំងអស់នៅ បារ Red Neck Heaven ស្លៀកពាក់ឈុតប៊ីគីនី នៅល្វែងក្រោម ហើយល្វែងលើ បិតបាំងដោយការគូររូប ដែលនេះជាអំពើស្របច្បាប់ នៅ  Lewisville រដ្ឋ Texas តែមានប៉ូលីសនៅក្នុងទីក្រុង បានចោទថា ពួកគេធ្វើខុសច្បាប់ ដោយស្លៀកពាក់ស្ទើរតែស្រាតទៅហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានពាក្យបំណឹងជាច្រើន បានចោទពីសេវាកម្ម ស្រាតល្វែងលើ ទើបចៅហ្វាយក្រុង បានចេញច្បាប់ថ្មី ដោយមិនអាចទទួលយកបាន នូវការគូររូបលើខ្លួនប្រាណទៀតឡើយ។ ហើយបារនេះអាចនឹងបិទទ្វារ បើពួកគេមិនទៅដាក់ពាក្យសុំ ពាណិជ្ជកម្មទំនោរផ្លូវភេទទេនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សេវាកម្មរបស់បារមួយនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ