លេងខ្លួនបែបនេះទៅ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែស្អាត និងទាក់ទាញ

//s9.kh1.co/b9/b901992456d3c1b9376bd156c32a4fa4be7a1477.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វ័យ៣០ឆ្នាំ ជិតឈានចូល៣១ទៅហើយ តែសម្រស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅតែស្រស់ស្អាតដូចក្មេងស្រីវ័យ១៨ឆ្នាំយ៉ាងដូច្នោះដែរ។

ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយដែលតារាសម្ដែង និងពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ ពិតណាស់ តារារូបនេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្ដង។ ម្យ៉ាងនាងជាតារាស្រីដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ ទៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលលើការតុបតែងខ្លួនរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងងរយៈពេលចុងក្រោយនេះ គេតែងតែឃើញនាងបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ ជាពិសេស គេសង្កេតឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពស៊ិចស៊ី ហើយស៊ីវិល័យខ្លាំងផងដែរ។

ជាក់ស្ដែង មុននេះកញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពថ្មី ស្លៀកឈុតមានពណ៌ចម្រុះសំយេះស្មា មើលទៅពិតជាស្រស់សោភា ទាក់ទាញខ្លាំង។ មិនតែប៉ុណ្ណោះនាងបានថតរូបអង្គុយអែនដងខ្លួន បង្ហាញកាយវិការយ៉ាងស៊ិចស៊ី ទាក់ភ្នែកតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីពិធីការិនីរូបនេះផុសរូបរួច ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញ ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T