ស៊ូទ្រាំឈឺណាស់! ប្ដីគំរូ ចាក់សាក់សំបុត្រអាពាហ៍ពិពាហ៍ នៅលើដៃរបស់ខ្លួន ដោយសារមូលហេតុមួយនេះ…

//s9.kh1.co/b1/b186ff13917a9fc070276bd24c93e24eb7663b53.jpg
សង្គម

 ៣០-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិថៃម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីស្ត្រីជាភរិយា បានបង្ហោះរូបសាក់របស់គាត់ ទៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីស្ត្រីជាភរិយា បានបង្ហោះរូបសាក់របស់គាត់ ទៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើ មានឈ្មោះថា Keng Nunthawat អាយុ៣៣ និងភរិយាឈ្មោះថា Om-Aim អាយុ៣១ឆ្នាំ។ ហើយជាការពិតទៅ គាត់ជាមនុស្សម្នាក់ដែលចូលចិត្តការចាក់សាក់ណាស់ ដូច្នេះក៏សុំភរិយាចាក់សាក់សំបុត្រអាពាហ៍ពិពាហ៍នៅលើដៃខាងស្ដាំតែម្ដង។ ទន្ទឹមនឹងនោះដែរ ភរិយាក៏បានអនុញ្ញាត ដោយគ្មានការជំទាស់អ្វីឡើយ។ ទីបំផុត គាត់បានស៊ូទ្រាំនឹងការឈឺចាប់អស់រយៈពេល៦ម៉ោង ដើម្បីបញ្ចប់ការចាក់សាក់សំបុត្រអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៥ ខែមិថុនា តាំងពីម៉ោង៧ល្ងាច រហូតដល់ម៉ោង១រំលងអាធ្រាត្រ។

យ៉ាងណាមិញ ចំពោះមូលហេតុនៃការចាក់សាក់បែបនេះ គឺលោក Keng គិតថា ប្រសិនបើថ្ងៃណាមួយគាត់ឈ្លោះប្រកែកគ្នាជាមួយភរិយា ហើយក្រឡេកឃើញសាក់នេះ វានឹងធ្វើឲ្យគាត់ចងចាំថ្ងៃដំបូងនៃការចាប់ផ្ដើមស្រលាញ់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: thairesidents.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T