ទារកស្រីទើបតែកើតម្នាក់ បានស្លាប់យ៉ាងអាណោចអាធម្មភ្លាមៗ បន្ទាប់ពីម្តាយរបស់នាង បានច្រកនាងនៅក្នុងកាបូបមួយ រួចគ្រវែងចេញទៅក្រៅផ្ទះតាមបង្អួច ហើយត្រូវរថយន្តអ្នកដំណើរមួយគ្រឿង កិនពីលើតែម្តង។

យោងតាមប្រភពព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ហេតុការណ៏ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងទីក្រុង Harbin ប្រទេសចិន ហើយម្តាយទារកស្រីនោះ មានអាយុ ១៨ឆ្នាំ ជាអ្នកធ្វើការនៅហាងអ៊ុតសក់មួយកន្លែង។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងសភាពដ៏ទន់ខ្សោយ និងអស់កម្លាំង ស្រ្តីជាម្តាយរូបនោះ បានដើរឡើងទៅកាន់បង្អួចខាងលើផ្ទះ នៅរវាងជាន់ទី២ និងទី៣ ហើយបានក្រវែងទារកនោះទៅខាងក្រៅ តាមបង្អួចតែម្តង។

ជាមួយគ្នានេះដែរ សន្តិសុខនៅក្បែរកន្លែងកើតហេតុ ក៏បានប្រទះឃើញកាបូបនោះ ដែលមានប្រឡាក់សុទ្ធតែឈាម ហើយក៏បានប្តឹងប៉ូលីសតែម្តង។

យ៉ាងណាមិញ គេមិនបានដឹងថា ទារកត្រូវបានស្លាប់នៅពេលម្តាយគ្រវែងពីលើផ្ទះ ឬក៏ស្លាប់នៅពេលរថយន្តកិនពីលើនោះទេ៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ