កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ រស់នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី បានយក ញញួរមកវាយកម្ទេចឡាន របស់ខ្លួន បន្ទាប់ពីខឹងសម្បា យ៉ាងខ្លាំង នឹងសេវាកម្មមិនល្អ។

យោងតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា ស្រ្តីរូបនេះ មានឈ្មោះ Kang Lee Chuin អាយុ ៥២ឆ្នាំ បានយកញញួរ មកវាយ កញ្ចក់មុខ រថយន្តរបស់ខ្លួន ម៉ាក Mercedes-Benz S300 តម្លៃ ៦៣០,០០០ រីងហ្គីត (១៩៧,៤៦០ ដុល្លារអាមេរិក) ដើម្បីតបត ទៅនឹងការផ្តល់ សេវាកម្មមិនល្អរបស់ក្រុមហ៊ុន នៅពេលដែលគាត់ បានយកឡាន ទៅអោយពិនិត្យមើលបញ្ហា ធុងអាគុយ។ យ៉ាងណាមិញ អ្នកស្រី Kang Lee Chuin បានប្រាប់ឲ្យដឹងថា គាត់បានយករថយន្ត ទៅដាក់ជួសជុល ចាប់តាំងពីពាក់កណ្តាលខែ មិថុនា ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់រួចរាល់ទៀត ដោយជាងម៉ាស៊ីន បានប្រាប់គាត់ថា ធុងអាគុយ របស់គាត់នៅមានបញ្ហាខ្លះ។ គាត់បានបន្ថែមទៀតថា វាមិនមែន ជាលើកដំបូងនោះទេ ដូចជាកាលពីលើកមុន គាត់បានយកមកអោយពិនិត្យដែរ ហើយជិះបានតែបីខែ ក៏ស្រាប់តែមានបញ្ហា ជាមួយនឹង ប្រព័ន្ធបញ្ឆេះ និង ថែមទាំងខូច ប្រព័ន្ធបន្លឺសម្លេង ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណា?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ