អាយុកាន់តែឡើង មាត់កាន់តែធំ! ក្មេងប្រុសរូបនេះ ឈ្នះកំណត់ត្រាពិភពលោក ដែលមានមាត់ហាធំបំផុត (មានវីដេអូ)

//s9.kh1.co/ef/effcbfa20a3a9f07b01a8a4773b673e9ca3751e7.jpg
សង្គម

 ៣០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្មេងប្រុសម្នាក់ មកពីសហរដ្ឋអាមេរិក បានវិលត្រលប់មកវិញម្ដងទៀត ជាមួយនឹងកំណត់ត្រាពិភពលោកហ្គីនណេសថ្មីរបស់គេ ដែលមានមាត់ហាធំជាងគេបំផុតលើពិភពលោក។

អាមេរិក៖ ក្មេងប្រុសម្នាក់ មកពីសហរដ្ឋអាមេរិក បានវិលត្រលប់មកវិញម្ដងទៀត ជាមួយនឹងកំណត់ត្រាពិភពលោកហ្គីនណេសថ្មីរបស់គេ ដែលមានមាត់ហាធំជាងគេបំផុតលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរូបនេះ មានឈ្មោះថា Isaac Johnson ហើយកាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ​ គេបានឈ្នះកំណត់ត្រាពិភពមាត់ធំ ដោយមានប្រវែងចំនួន៩.១៤៤សង់ទីម៉ែត្រ។ លុះក្រោយមក គេបានចុះឈ្មោះម្ដងទៀត ដើម្បីបំបែកកំណត់ត្រាថ្មី ដែលធ្វើឲ្យគេឈ្នះតែម្ដង ដោយសារមាត់របស់គេមានប្រវែងចំនួន១០.១៧៥សង់ទីម៉ែត្រឯណោះ។

មាត់របស់ក្មេងប្រុសរូបនេះ មានទំហំធំ និងប្រវែងយ៉ាងវែង ដែលអាចដាក់ចូលដូចជាកូនបាល់ កំប៉ុងភេសជ្ជៈ និងផ្លែប៉ោមទាំងមូលជាដើម។ ហើយទន្ទឹមនឹងនេះ គេក៏បាននិយាយដែរថា៖

វាមិនឈឺទេនៅពេលដែលហាមាត់ឲ្យធំបែបនេះ ប៉ុន្ដែវាធ្វើឲ្យមានអារម្មណ៍ថាហត់នឿយនៅពេលហាមាត់យូរពេក។

  ក្មេងប្រុស Isaac

យ៉ាងណាមិញ ជុំំវិញកំណត់ត្រានេះ ក្មេងប្រុស Isaac សង្ឃឹមថា នឹងអាចលើកទឹកចិត្តដល់មនុស្សដទៃទៀត គួរកុំខ្មាសអៀននូវអ្វីដែលពួកគេមាន និងខុសប្លែកពីអ្នកផ្សេងផងដែរ៕

សូមទស្សនារូបភាពវីដេអូខាងក្រោម៖

ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson កាលពី២០១៩
ក្មេងប្រុស Isaac Johnson
ក្មេងប្រុស Isaac Johnson
ក្មេងប្រុស Isaac Johnson
ក្មេងប្រុស Isaac Johnson
វីដេអូ

ប្រភព: Daily Mail ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T