រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទ ល្មើសព្រហ្មទណ្ឌទីបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ កក្កដា ២០១៣ នេះ បានចាប់ខ្លួនស្ត្រីម្នាក់ជាអតីតនាយិកា ក្រុមហ៊ុនទេសចរណ៍មួយទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោកចេញ មូលទានបត្រគ្មានសាច់ប្រាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះយន់ យុវរិទ្ធ ។

ស្ត្រីអតីតនាយិកានោះឈ្មោះឡុង សុភា អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ១១៩A ភូមិព្រៃតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ការចាប់ខ្លួននេះយោងតាមដីកា បញ្ជាឱ្យចូលខ្លួនលេខ១៣១ អយឋ ចុះថ្ងៃទី២៨ មិថុនា ២០១៣ ដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ