ទោះកូវីដយ៉ាងណា ក៏គ្រួសារ កែវ ចាន់និមល នៅតែទទួលបានភាពរីករាយបែបនេះ​ លើទឹកដីស្រុកក្រៅ

//s9.kh1.co/5f/5ff4427a386bf2f09f1398613c360b3dc2992935.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្តីសុខដល់ហើយ កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន បង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយលើទឹកដីក្រៅប្រទេស។

សហរដ្ឋអាមេរិក៖  បច្ចុប្បន្ននេះ បើសង្កេតមកមើលពីជីវិតឯកជនរបស់ពិធីការនីដ៏ឆ្នើម អ្នកនាង កែវ ចាន់និមល ជាមួយនិងគ្រួសារ យើងឃើញថាប្ដីប្រពន្ធមួយគូនេះ កំពុងតែសាងភាពផ្អែមល្ហែមជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងមានក្ដីសុខ និងធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់សឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ កែវ ចាន់និមល ទើបតែបានបង្ហោះរូបថតជុំគ្នាជាច្រើនសន្លឹក​ នៅលើបណ្ដាញសង្គម ជាមួយស្វាមី និងកូនស្រីរបស់នាង ក្នុងដំណើរកម្សាន្ត នៅឯសហរដ្ឋអាមរិកពោរពេញដោយភាពរីករាយក្តីសុខខ្លាំងតែម្ដង។

​ ដោយក្នុងនោះ កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន បានបង្ហាញកាយវិការ បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ បង្កើតអនុស្សាវរីយ៍ល្អៗ ឲ្យគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល មើលទៅគ្រប់កាយវិការ គ្រប់សកម្មភាពរបស់ពួកគេ ពិតជាមានសុភមង្គលខ្លាំងមែនទែន ទោះជាយ៉ាងណាក្តី ក្នុងការចំណាយពេលលើទឹកដីសហរដ្ឋអាមេរិចលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ថានាងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីដំណើរកម្សាន្តលើកនេះទេ៕

សូមទស្សនារូបភាពខាក្រោម៖

កែវ ចាន់និមល
កែវ ចាន់និមល
https://s9.kh1.co/__image/w=650,h=491,q=100/37/37349802fa050d06c0981ab2bcb305797e9a9ae1.jpg
កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន  
កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន  
កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន  
កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន  
កែវ ចាន់និមល ព្រមទាំងស្វាមី
កែវ ចាន់និមល ព្រមទាំងស្វាមី
កែវ ចាន់និមល ព្រមទាំងស្វាមី
កែវ ចាន់និមល ព្រមទាំងស្វាមី
កែវ ចាន់និមល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T