រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសនាង ជួន ចាន់រតនា ហៅក្អយ កាលពីព្រលប់ថ្ងៃទី១២ កក្កដា ២០១៣ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ៦ខែ ដែលសាលក្រមនេះ ប្រកាសដោយលោកចៅក្រមស៊ឹម វិសាល ។

គួរបញ្ជាក់ផងដែរថា សំណុំរឿងនាងជួន ចាន់រតនា ហៅក្អយ បានជួលរថយន្តគេជិះ រួចយកទៅបញ្ចាំបាត់ កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះ ចំនួន២ករណីជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ មិថុនា ២០១៣ ។

ក្រោយពីចាត់ការសំណុំរឿងនេះរួចហើយ តុលាការបានសម្រេចចោទប្រកាន់នាងក្អយពីបទរំលោភលើទំនុកចិត្ត រួចចេញដីកាចាប់ខ្លួននាងក្អយយកមកសាកសួរតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងអាចចាប់ខ្លួននាងក្អយបានទេ ទើបតុលាការ ទើបតុលាការសម្រេចបិទការស៊ើបសួរ រួចបញ្ជូនសំណុំរឿងនេះទៅបើកសវនាការជំនុំជម្រះតែម្តង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ