ខេត្តកំពត ៖ រថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-3990 បានក្រឡាប់ផ្ងារជើងទ្រមេឃ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៥ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គជ័យ ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកហ្វតមួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោង ក៏វាក់នឹងរទេះគោ ទើបអ្នកបើករថយន្ត ប្រឹងទាញចង្កូតគេចធ្លាក់ជ្រុលផ្លូវ ក្រឡាប់ផ្ងារពោះចូលក្នុងស្រែតែម្តង ។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ញ៉េ វាសនា អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវឱ្យក្រុមហ៊ុនឯកជន មិនមានរងរបួសទេ ប៉ុន្តែរថយន្តរងការខូចខាត ត្រូវស្ទូចយកទៅជួសជុលនៅរាជធានីភ្នំពេញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ