កំពង់ធំ ៖ ក្រុមចោរប្លន់ ប្រដាប់ដោយ កាំភ្លើងអាកា ៣នាក់ បានចូលទៅធ្វើសកម្ម ភាពភ្ជង់ និងចាប់ចងមេភូមិសំពៅលូន ក្នុង ឃុំក្រសាំងដើម ស្រុកបារាយ ខេត្ដកំពង់ធំ បន្ទាប់មកបានប្រមូលយកទ្រព្យសម្បត្ដិ ទាំងគ្រឿងអលង្កា និងលុយកាក់ ទូរស័ព្ទ អស់មួយចំនួនធំ ហើយគេចខ្លួនបាត់ដោយ សុវត្ថិភាព ។

អំពើប្លន់ប្រដាប់អាវុធ បង្កឡើងដោយ ជនសង្ស័យ ៣នាក់ ប្រដាប់ដោយកាំភ្លើង អាកា ១ដើម បានកើតឡើងកាលពីវេលា ម៉ោង ១០យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិឃុំ កើតហេតុខាងលើ ហើយនៅពេលកំពុងធ្វើ សកម្មភាពប្លន់នោះ មិនបានរំខានដល់ប្រជា ពលរដ្ឋនៅក្បែរខាងឡើយ ដោយសារតែ ផ្ទះជនរងគ្រោះ ស្ថិតនៅឆ្ងាយពីគេ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែល ត្រូវក្រុមចោរចាប់ចងគឺជាមេភូមិសំពៅលូន  ឈ្មោះ ទូច ញីម អាយុ ៦៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ប៉ុន្ដែ ទាំងជនរងគ្រោះ និងកូនស្រី មិនបានរងរបួសឡើយ ដោយ សារតែក្រុមចោរ មិនបានបាញ់គ្រាន់តែភ្ជង់ និងចង រួចប្រមូលយកទ្រព្យសម្បត្ដិ ហើយ គេចខ្លួនដោយសុវត្ថិភាព ។

ទាក់ទិនករណីប្លន់ប្រដាប់អាវុធ ទាំង កណ្ដាលយប់ខាងលើនេះ អធិការរងនគរ បាល ទទួលផែនព្រហ្មទណ្ឌរបស់ស្រុកបារាយ លោក ស្រី ចាន់ស៊ីណា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរ ស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៣ ថា បើតាមចម្លើយរបស់ជនរង គ្រោះបានឱ្យដឹងថា ជនសង្ស័យជាក្រុម ចោរប្លន់មានចំនួន ៣នាក់ ប្រដាប់ដោយ កាំភ្លើងអាកា ១ដើម ។

លោក ស្រី ចាន់ស៊ីណា បានបន្ដថា ដំបូង ឡើយ ជនសង្ស័យទាំងនេះបានប្រើរូបភាព ធ្វើជាបាត់គោ ហើយចូលមកផ្ទះជនរងគ្រោះ សួរនាំ និងមើលគោនៅក្រោមផ្ទះ ពេល នោះ កូនស្រីរបស់លោកមេភូមិបានចុះមក ជួបក៏និយាយជាមួយគ្នា បង្កើតជាជម្លោះ ហើយជនរងគ្រោះជាឪពុក ក៏បានចុះពីលើ ផ្ទះមកសួរនាំ ។

នៅពេលជនរងគ្រោះចុះពី លើផ្ទះមកហើយនោះ ក្រុមចោរទាំងនេះ បានទាញកាំភ្លើងភ្ជង់ ហើយចាប់ជនរងគ្រោះចង មុនពេលដែលពួកវា ប្រមូលយក ទ្រព្យសម្បត្ដិ ទាំងគ្រឿងអលង្កា និងលុយកាក់ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន ទ្រព្យ សម្បត្ដិ និងសម្ភារៈដែលត្រូវបាត់បង់ក្នុង អំពើប្លន់ប្រដាប់អាវុធខាងលើនេះ រួមមាន ខ្សែកមាស ១តំឡឹង ចិញ្ចៀនបា្លទីន ២វង់ កងដៃបា្លទីន២ ជី ខ្សែកបា្លទីន ៧,៥ជី ប្រាក់រៀល ៧០ម៉ឺនរៀល ប្រាក់ដុល្លារ ១០០ ទូរស័ព្ទដៃ ៣គ្រឿង និងកាំបិតផ្គាក់ចំនួន ២ ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បើតាមលោក ស្រី ចាន់ស៊ីណា កម្លាំងនគរ បាលរបស់លោក មិនទាន់អាចកំណត់អត្ដ សញ្ញាណ ជនសង្ស័យទាំងនេះបាននៅឡើយ ទេ ដោយបច្ចុប្បន្នបាន និងកំពុងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនមកផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕







ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ