ព្រឺសម្បុរ! ម៉ាឡាកាំងមួយនេះ មើលយូរៗទៅកាន់តែគួរឲ្យខ្លាច ដោយសាររឿងរ៉ាវទាំងនេះ…

//s9.kh1.co/c3/c3a33aa5bcd370dd5286686de1db189ddff2de87.jpg
សង្គម

 ២៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ម៉ាឡាកាំងមួយនេះ ត្រូវបានគេគិតថា វាជាសាកសពមនុស្ស ដែលជាកូនស្រីម្ចាស់ហាង។

ម៉ិកស៊ិក៖ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ម៉ាឡាកាំងកូនក្រមុំមួយ នៅតែធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានពាក្យចចាមអារ៉ាមខ្លះ និយាយថា វាមិនមែនជាម៉ាឡាកាំងទូទៅទេ ដែលផ្ទុយទៅវិញ វាជាសាកសពរបស់ស្ត្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហាងលក់ឈុតសម្លៀកបំពាក់កូនក្រមុំមួយកន្លែង ឈ្មោះថា La Popular ដែលទីតាំងស្ថិតនៅក្នុងទីក្រុង Chihuahua នៃប្រទេសម៉ិកស៊ិក បានដាក់តាំងបង្ហាញម៉ាឡាកាំងមួយជាលើកដំបូងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៣០ ដោយមានស្លៀកនូវឈុតកូនក្រមុំ និងមើលទៅមានមុខមាត់ដូចមនុស្សអីចឹង។

ទន្ទឹមនឹងនោះដែរ មានពាក្យចចាមអារ៉ាមបានល្បីតៗគ្នាថា ម៉ាឡាកាំងនេះ គឺជាកូនស្រីរបស់ម្ចាស់ហាង និងបានស្លាប់បាត់បង់ជីវិតទៅ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង ដោយសារតែពីងពាងមេម៉ាយខ្មៅខាំ។ ហើយឪពុកម្ដាយមានការស្ដាយស្រណោះ ក៏ចាក់ថ្នាំថែរក្សាសាកសព និងយកមកធ្វើជាម៉ាឡាកាំងតែម្ដង។

ងាកទៅកាន់សម្ដីរបស់បុគ្គលិកម្នាក់ឈ្មោះថា Sonia Burciaga ដែលទទួលបន្ទុកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យម៉ាឡាកាំងពីរដងក្នុងមួយសប្ដាហ៍ បានអះអាងថា៖

រាល់ពេលដែលខ្ញុំចូលទៅជិតម៉ាឡាកាំងនេះម្ដងៗ ដៃរបស់ខ្ញុំបែកញើសជោគ ដោយសារតែឃើញដៃរបស់ម៉ាឡាកាំងមានសភាពពិតៗ រួចជាមួយនឹងសរសៃនៅលើជើងផងដែរ។ ហើយខ្ញុំពិតជាជឿជាក់ថា ម៉ាឡាកាំងនេះ គឺជាមនុស្សយ៉ាងពិតប្រាកដ។

សម្ដីរបស់បុគ្គលិក

ចំពោះអតិថិជនដែលធ្លាប់ចូលហាង បានបន្ថែមទៀតថា នៅពេលដែលពួកគេដើរមើលឈុតក្នុងហាង មានអារម្មណ៍ថាភ្នែករបស់ម៉ាឡាកាំងកំពុងសម្លឹងមកកាន់ពួកគេ។ ហើយនៅពេលដែលពួកគេងាក ក៏ស្រាប់តែឃើញម៉ាឡាកាំងប្ដូរកាយវិកាផ្សេងទៅវិញ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ មានអ្នកខ្លះជឿ និងអ្នកខ្លះទៀតមិនជឿ ហើយចំណែកអ្នកជំនាញវិញ ក៏បានបកស្រាយថា វាមិនមែនជាសាកសពឡើយ។ ដើម្បីរក្សាសាកសពបានល្អ លុះត្រាតែបរិស្ថានជុំវិញល្អឥតខ្ចោះ និងមើលថែឲ្យដិតដល់ខ្លាំងបំផុត។ តែបើទោះជាដិតដល់យ៉ាងណាក៏ដោយ ច្រើនឆ្នាំមកនេះ សាកសពក៏មិនឋិតថេរដូចដើមដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាឡាកាំង និងរូបម្ចាស់ហាង
ម៉ាឡាកាំង និងរូបម្ចាស់ហាង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង
ម៉ាឡាកាំង

ប្រភព: history101 /allthatsinteresting

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T