មានឪពុកម្ដាយថ្មីៗជាច្រើនរូប ប្រាកដជាគិតថា កូនរបស់ពួកគេនៅមួយឆ្នាំដំបូង គឺជាការចងចាំដ៏ល្អបំផុត ហេតុដូចនេះហើយ ទើបមានក្រុមគ្រួសារមួយបាន បង្កើតនូវវីដេអូដ៏ខ្លីមួយ តែមានសកម្មភាពកូនរបស់ពួកគេ ក្នុងមួយឆ្នាំពេញ ៣៥៩ថ្ងៃ។

វីដេអូឃ្លីបដ៏អស្ចារ្យនេះ ត្រូវបានរៀបរៀងដោយលោក Beverley Cornwell ដែលជាឪពុករបស់ទារកទើបនឹងកើត។ គាត់បានប្រើពេល ជារៀងរាល់ថ្ងៃថតយកសកម្មភាពកូនរបស់គាត់ តំាងពីថ្ងៃចេញពីផ្ទៃរបស់ម្ដាយ រហូតដល់ពិធីខួបកំណើត គំរប់អាយុ១ខួប។  វីដេអូបានចាប់ផ្ដើមពីនៅក្នុងមន្ទីរពេទ្យ និងបញ្ចប់ដោយស្នាមញញឹមរបស់ទារក ក្នុងពិធីខួបកំណើត។

ខាងក្រោមនេះគឺជាវីដេអូ របស់ទារកម្នាក់តាំងពីកើត រហូតដល់អាយុមួយខួប ដែលក្នុង១វិនាទីនៃវីដេអូ ស្មើនឹងមួយថ្ងៃ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ