ក្រុមហ៊ុនហ្វេសប៊ុកកើនតម្លៃខ្លួន ១ទ្រីលានដុល្លារជាលើកដំបូង បន្ទាប់ពីមានអ្នកប្រើច្រើនមួយរយៈនេះ

//s9.kh1.co/ec/ec58a57332c5803f808dfd04e5920709da6d911d.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ព័ត៌មាននេះកើតឡើង ទន្ទឹមនឹងការច្រានចោលរឿងក្ដីរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FTC

បរទេស៖ ហ្វេសប៊ុកបានចូលទៅក្នុងចំណាត់ថ្នាក់ជាមួយក្រុមហ៊ុនដទៃ ដែលមានតម្លៃជាងមួយទ្រីលានដុល្លារ គិតត្រឹមម៉ោងបិទទីផ្សារថ្ងៃនេះ។ មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុននេះ កំពុងស្ថិតនៅក្នុងទំហំទឹកប្រាក់ចំនួន១.០០៨ទ្រីលានដុល្លារ នេះបើយោងតាមគេហទំព័រ Yahoo Finance បានដាក់សញ្ញាដំបូងជាប្រវត្តិសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្នែកគួរឲ្យកត់សម្គាល់បំផុតនៃការបែងចែករបស់ក្រុមហ៊ុនហ្វេសប៊ុក គឺគេហទំព័រហ្វេសប៊ុកផ្ទាល់ រួមជាមួយកម្មវិធី Messenger, Instagram, WhatsApp និង Oculus។ នៅលើតារាងឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលទទួលសញ្ញាតម្លៃ១ទ្រីលានដុល្លារ ហ្វេសប៊ុកគឺជាក្រុមហ៊ុនតែមួយគត់ដែលបង្កើតឡើង នៅទសវត្សរ៍ឆ្នាំ២០០០ ដែលធ្វើឲ្យវាក្លាយជារឿងថ្មីបំផុតមួយ ដរាបណាគេរាប់ចាប់ពីកំណើតរបស់ក្រុមហ៊ុន Google នៅឆ្នាំ១៩៩៨។

ព័ត៌មាននេះកើតឡើង ទន្ទឹមនឹងការច្រានចោលរឿងក្ដីរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FTC ជុំវិញការទិញយកកម្មវិធី Instagram និង WhatsApp របស់ក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីចៅក្រមសហព័ន្ធបាននិយាយថា FTC មិនបានផ្ដល់ភស្ដុតាងគ្រប់គ្រាន់ ដែលថាក្រុមហ៊ុននេះគឺមានភាពផ្ដាច់មុខនោះទេ៕

និមិត្តសញ្ញាក្រុមហ៊ុនហ្វេសប៊ុក
និមិត្តសញ្ញាក្រុមហ៊ុនហ្វេសប៊ុក

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T