ខេត្តកំពង់ស្ពឺ ៖ ចោរស្រីវ័យក្មេងដៃឆើតម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីលួចកាត់ខ្សែ.កប្លាទីនរបស់ក្មេងប្រុស នៅក្នុងផ្សារត្រពាំងអំពិល ហើយព្យាយាមរត់គេចកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ កក្កដា ២០១៣ នេះ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ចោរស្រីនោះបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេឈ្មោះណុច ចាន់ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះតាក់ស៊ីពីភ្នំពេញមកផ្សារខាងលើ បំណងដើម្បីធ្វើសកម្មភាព ។

តាមប្រភពពីយាយរបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានពរចៅ អាយុ៣ឆ្នាំមកផ្សារត្រពាំងអំពិល ខណៈដែលគាត់កំពុងទិញម្ហូប ក៏មានក្មេងស្រីម្នាក់ឈរពីក្រោយកលូកយកខ្សែ.ក របស់ចៅគាត់កាត់ រួចព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញ ទាន់ក៏ស្រែកឆោឡោឡើង ក៏ចាប់ខ្លួនបានបញ្ជូនឱ្យសមត្ថកិច្ចតែម្តង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chla[email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ