ក្មេងស្រីម្នាក់ បានផ្ដល់កំណើតកូន ដោយសុវត្ថិភាព ដែលឪពុករបស់ក្មេងនេះ មានអាយុ ៧៤ឆ្នាំ រីឯក្មេងស្រីមានអាយុ ត្រឹមតែ ១២ឆ្នាំតែប៉ុណ្ណោះ។

យ៉ាងណាមិញ បុរសវ័យចំណាស់នេះ ជាអ្នករស់នៅ Qiyang ខេត្ដ Hunan ប្រទេសចិន បានជាប់ចោទ ពីបទរំលោភ ក្មេងស្រី និងធ្វើឲ្យនាងមានផ្ទៃពោះ ដែលនៅពេលនេះ ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន។ តាមការបញ្ជាក់ពីប៉ូលីសបានឲ្យដឹងថា តាមការធ្វើតេស DNA បញ្ជាក់ថា បុរសខាងលើនេះពិតជាឪពុករបស់ទារកនេះ ពិតប្រាកដមែន ដែលក្មេងស្រីនេះបានអះអាងថា បុរសនេះបានចាប់រំលោភនាង តែនៅក្នុងនោះក៏មានគ្រូបង្រៀន៣នាក់ ផ្សេងទៀតបានរំលោភនាងដូចគ្នា នៅក្នុងសាលារៀន។

យ៉ាងណាមិញ ក្រុមគ្រួសារជឿជាក់ថា បុរសចំណាស់អាយុ ៧៤ឆ្នាំនេះ ត្រូវបានប៉ូលីសបង្ខំឲ្យសារភាព ដោយសារតែប៉ូលីសបានទទួលសំណូកពី គ្រូបង្រៀន៣នាក់នោះ ដែលនៅក្នុងនោះក្រុមគ្រួសារនាង ចង់ឲ្យរដ្ឋាភិបាល ជួយធ្វើសើុបអង្កេត ថាតើ DNA ដែលដូចគ្នានឹង ទារកនេះ ជាបុរសមួយណា? នៅក្នុងនោះ ក្មេងស្រីនេះ បាននិយាយថា ក្នុងអំឡុងពេលធ្វើការសើុបអង្កេត នាងបានប្រទះឃើញគ្រូដែល រំលោភនាងនោះ បានឲ្យប្រាក់ទៅប៉ូលីស និងនាងត្រូវបានខាងសាលាគំរាមមិនឲ្យនិយាយទៅណានោះទេ។ តែទោះជាយ៉ាងណា បុរសចំណាស់នេះ បានសារភាពបាត់ទៅហើយ និងត្រូវបានកាត់ទោសឲ្យជាប់ គុក ១២ឆ្នាំ ពីបទរំលោភ។  

តើអនាគតរបស់ក្មេងស្រីអាយុ ១២ឆ្នាំ នេះនឹងទៅជាយ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ