មិត្តល្អ! ឆន សុវណ្ណរាជ មិនភ្លេចចូលរួមបុណ្យ៧ថ្ងៃ លោកយាយ ឱក សុគន្ធកញ្ញា ខណៈខ្លួនទើបជួបទុក្ខ

//s9.kh1.co/7c/7c93882bfff2ebb4ee3ca0f1115a4fd8ca39d0c9.png
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្តុកក្តួលមិនស្ទើរទេ លោកឆន សុវណ្ណរាជតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស ចូលរួមបុណ្យ៧ថ្ងៃលោកយាយរបស់ ឱក សុគន្ធកញ្ញា

តារាកម្សាន្ត: ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រកំពូលតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅ អ្នកនាង និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ ក្រោយពេលដែលលោកយាយជាទីស្រលាញ់របស់អ្នកនាងដោយសាររោគាពាធកាលពីពេលកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កន្លងផុតទៅអស់រយ:ពេល៧ថ្ងៃ ស្រាប់តែលេចមុខ លោកឆន សុវណ្ណរាជ នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់លោកយាយអ្នកនាងឱក សុគន្ធកញ្ញា ដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

មកចូលរួមពិធីបុណ្យ៧ថ្ងៃលោកយាយអ្នកនាងឱក សុគន្ធកញ្ញា 🙏លោកយាយ ម៉ា រិនថា 🙏សូមវិញ្ញាណខ័ណ្ឌលោកយាយបានទៅកាន់សុគតិភព🙏🙏🙏

អ្នកនាង ឱក សុគន្ធកញ្ញា 

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ លោកឆន សុវណ្ណរាជ ក៏បានជួបប្រទះនឹងទុក្ខជាទម្ងន់ ក្រោយអ្នកម្តាយរបស់លោកបានទទួលមរណភាពកាលពីពេលថ្មីៗនេះ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ និងអ្នកនាងឱក សុគន្ធកញ្ញា
លោកឆន សុវណ្ណរាជ និងអ្នកនាងឱក សុគន្ធកញ្ញា
លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
ឆន សុវណ្ណរាជឱក សុគន្ធកញ្ញា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T