របាយការណ៍ថ្មីមួយបង្ហាញថា ឥឡូវមនុស្សពាក់កណ្ដាលផែនដី មានស្មាតហ្វូនប្រើ

//s9.kh1.co/9f/9f9d87cb39fa6094f4ef629c33ea8d8b408b1adc.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វាគឺជារឿងមួយដ៏កម្រ ដែលយើងដើរកាត់នរណាម្នាក់ មិនមានស្មាតហ្វូនប្រើប្រាស់។

បរទេស៖ ស្មាតហ្វូនគឺមានគ្រប់ទីកន្លែង។ វាគឺជារឿងមួយដ៏កម្រ ដែលយើងដើរកាត់នរណាម្នាក់ មិនមានស្មាតហ្វូនប្រើប្រាស់។ បើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថា ប្រជាជនប្រមាណ៤ពាន់លាននាក់ នៅលើពិភពលោកបច្ចុប្បន្នកំពុងប្រើប្រាស់ស្មាតហ្វូន។ យើងអាចនិយាយបានថា មនុស្សពាក់កណ្ដាលផែនដីមានស្មាតហ្វូន។ នេះនាំឲ្យស្មាតហ្វូនក្លាយជាកុំព្យូទ័រដែលទទួលបានជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយមិនខ្វល់ពីកុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រយួរដៃ និងថេប្លេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក់កណ្ដាលនៃមនុស្សជាតិឥឡូវនេះ មានស្មាតហ្វូន។ ស្មាតហ្វូនគឺជាកុំព្យូទ័រ ដែលទទួលបានជោគជ័យបំផុត គ្រប់ពេលវេលា។ ស្មាតហ្វូនពេលបច្ចុប្បន្ននេះត្រូវបានប្រើប្រាស់ដោយប្រជាជន ចំនួន៤ពាន់លាននាក់ នៅទូទាំងពិភពលោក ចាប់ពីទីក្រុងកាលីហ្វ័រញ៉ា រហូតដល់ជាយក្រុងប្រទេសចិន និងអាហ្វ្រិកនៅជនបទ។ អ្នកប្រើប្រាស់និងអ្នកធ្វើការចូលចិត្តភាពងាយស្រួល មានប្រយោជន៍ និងសុវត្ថិភាពនៃការមានកុំព្យូទ័រភ្ជាប់នៅក្នុងហោប៉ៅរបស់ពួកគេ។ ស្មាតហ្វូនបានក្លាយជាឧបករណ៍ចាំបាច់ប្រចាំថ្ងៃ។ យើងព្យាករណ៍ថា ប្រជាជនប្រមាណ៥ពាន់លាននាក់នឹងប្រើប្រាស់ស្មាតហ្វូន ទូទាំងពិភពលោកនៅឆ្នាំ២០៣០។

លោក Neil Mawston ជានាយកប្រតិបត្តិក្រុមហ៊ុន Strategy Analytics

វាចំណាយពេល២៧ឆ្នាំ ដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនបានកើនឡើងដល់ ១ពាន់លាននាក់ក្នុងឆ្នាំ២០១២ ហើយគិតត្រឹមខែមិថុនា មានអ្នកប្រើប្រាស់ចំនួន៣.៩០ពាន់លាននាក់ នៅទូទាំងពិភពលោក បើសិនជារបាយកាណ៍នេះមានភាពច្បាស់លាស់៕

រូបតំណាង
រូបតំណាង

ប្រភព: XDA

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T