កើនកម្តៅហើយ! មានរឿងអ្វី? សួន ពិសិដ្ឋ បង្ហោះStatus​ បង្កប់អត្ថន័យបែបចាក់ដោតយ៉ាងនេះ

//s9.kh1.co/66/66566d1e9d02ffcdd8d60b97c5e328dd116b494f.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង និង អ្នកនិពន្ធដ៏ល្បីឈ្មោះ លោក សួន ពិសិដ្ឋ ចេញមុខនិយាយពាក្យពេជន៍ ពីអារម្មណ៍ដែលកប់ក្នុងចិត្ត ទៅកាន់តារាមួយចំនួន។

ភ្នំពេញ៖ កាលពីថ្មីនេះលោក សួន ពិសិដ្ឋ ដែលជាតារាចម្រៀង និង អ្នកនិពន្ធដ៏ល្បីឈ្មោះ នៅផលិតកម្មរស្មីហង្សមាស បានធ្វើការសរសេរជាសារខ្លីមួយ និយាយពីរឿងរ៉ាវក្នុងចិត្ត ទៅកាន់តារាមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ម្សិលមិញ យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានបង្ហោះ Status មួយដែលមានអត្ថន័យថា៖

បើខ្លួនក្លាយជាតារាហើយនុះ ចុះបើធ្វើខ្លួននិងចរិតឱ្យជាសាមញ្ញៗទៅវាថី? ចាំបាច់ធ្វើខ្លួនជាតារាមហាអស្ចារ្យរៀបឫកពាអីក៏ម្ល៉េះៗ?
ឬមួយក៏ធ្លាក់ថ្កុលមាសតាម…?
សម្រាប់បុគ្គលដែលជាតារាគ្មានសិលធម៌គ្មានគុណធ៌មភ្លេចដើមកំណើតខ្លួនតែប៉ុណ្ណោះ! 
សូមកុំរើសដាក់ខ្លួនបើអ្នកមិនមែនដូច្នេះទេនោះ!
ពេលខ្លះគតិបណ្ឌិតជ្រៅជ្រះពេកស្ដាប់មិនយល់នោះទេ
ទាល់តែពាក្យរាក់ៗក្រៀមភាសាអីទើបស្ដាប់គ្នាយល់!
ថ្ងៃនេះសូមនិយាយពាក្យរៀង (តាច) កាចបន្តិចហើយ និយាយភាសាមនុស្សទេ ជំជួសមុខឱ្យហ្វេនរាប់លានអ្នកដែលចង់និយាយពាក្យក្នុងចិត្តនេះ
រើសអាយដលឱ្យប្រយ័ត្នប្រយែងចេះមើលអាយដលផងណាហ្វេនៗ
ជូនពរសុខភាពល្អទាំងអស់គ្នា

សួន ពិសិដ្ឋ

យ៉ាងណាមិញ ចំពោះរឿងរ៉ាវលម្អិត គឺលោក សួន ពិសិដ្ឋ បញ្ជាក់ថាលោកមិនបាននិយាយសំដៅទៅកាន់បុគ្គលណាមួយឡើយ ដោយនិយាយទៅកាន់តារាមួយចំនួនប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T