បុរសអាយុ ២១ឆ្នាំម្នាក់ និងជាជនជាតិអូស្ដ្រាលី ដែលសន្លប់អស់១៧ខែ បែរជាពេលដឹងខ្លួន អាចចេះនិយាយភាសាចិនទៅវិញ។

បុុរសវ័យក្មេងនេះ មានឈ្មោះថា Ben McMahon ជានិស្សិតរបស់មហាវិទ្យាល័យ មែនបិន ដែលបានទទួលរងគ្រោះថ្នាក់ ក្បាលជាខ្លាំង ក្នុងឡានបុកគ្នានេះ និងសន្លប់ អស់ ១៧ខែផងដែរ។ នៅពេលដែលបុរសនេះដឹងខ្លួនវិញ ស្រាប់តែចេះនិយាយភាសាចិន យ៉ាងស្ទាត់ជំនាញ ទោះបីជាបុរសធ្លាប់ចូលរៀន ភាសាចិន បានបន្ដិចបន្ដួច កាលពីនៅថ្នាក់អនុវិទ្យាល័យក៏ដោយ។ តាមការសំភាសន៍ពី បុរសនេះបានឲ្យដឹងថា នៅពេលដែលខ្លួនងើបមក និងឃើញគិលានុដ្ឋាយិការ ជាជនជាតិចិននោះ ស្រាប់តែខ្លួនគិតថា នៅក្នុងមន្ទីរពេទ្យចិន និងចាប់ផ្ដើមនិយាយភាសាចិនតែម្ដង។

បន្ទាប់ពីរឿងនេះបានផ្សព្វផ្សាយ McMahon ត្រូវបានគេតែងតាំងជា អ្នកតំណាងឲ្យជនជាតិអូស្ដ្រាលី ដែលធ្វើការទាក់ទង ជាមួយនឹងចិន ដែលនេះជាទំនាក់ទំនងក្នុងការ ផ្សាភ្ជាប់វប្បធម៌ចិន និងអូស្ដ្រាលី។ នៅក្នុងនោះ បុរសនេះក៏ធ្វើការជា អ្នកនាំភ្ញៀវទេសចរ ចិនមកលេងកំសាន្ដជុំវិញមែនបិនផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ