រឿងនៅពីក្រោយ ដែលតាំងពីវីហ្សា ជាជំងឺកូវីដ១៩ លែងឃើញមុខក្នុងសិល្បៈ

//s9.kh1.co/c6/c6385fda49de6015dca57ad0fd44d12a114f03d8.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មូលហេតុបែបនេះសោះ ទើបតារាចម្រៀងស្រីអ្នកនាង សួស វីហ្សា មិនទាន់បង្ហាញមុខលើឆាកតន្ត្រីច្រើនដូចពេលមុនៗ។

ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀងស្រីកូនមួយអ្នកនាង សួស វីហ្សា តរូវបានគេដឹងថាជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ ក្រៅពីជោគជ័យលើវិស័យសិល្បៈ តារាស្រីរូបនេះ បានកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គលតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីសម្រាលកូនរួចមិនបានប៉ុន្មានខែផង នាងក៏បានឆ្លងជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្មណ៍គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឆ្លងកូវីត-១៩ ហើយទទួលបានការព្យាបាល នាងក៏បានជាសះស្បើយ មានសុខភាពល្អធម្មតាវិញ។ បន្ទាប់ពីព្យាបាលជាពីជំងឺមួយនេះរួច គេសង្កេតឃើញ អ្នកនាង សួស វីហ្សា ហាក់មិនសូវបានបង្ហាញមុខលើឆាកតន្រ្តីដូចពេលមុនៗឡើយ។ តែគេចាប់អារម្មណ៍ឃើញនាង យកពេលរកស៊ីតាមអនឡាញផងដែរ។

ពិតណាស់ បើទោះបីបច្ចុប្បន្ននាងនៅផ្ទះច្រើនជាងបង្ហាញមុខតាមឆាកតន្ត្រីដូចមុន ក៏ព្រោះតារារូបនេះមានមូលហេយុផ្ទាល់ខ្លួន ដោយមូលហេតុទាំងនោះ នាងទើបតែបង្ហោះសារប្រាប់យ៉ាងដូច្នេះថា៖

ខ្ញុំទេីបតែជួបអារម្មណ៍បែកបាក់ បាត់បង់ ព្រាត់ប្រាស់ ភ័យខ្លាចតក់ស្លុតមិនទាន់បាត់នៅឡេីយទេ។ ដោយសារជំងឺ(COVID-19)ហេតុនេះទេីបខ្ញុំគ្មានភាពក្លាហានក្នុងការទទួលការងារនៅឡេីយទេ នាងខ្ញុំក៏សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ(អគ្គនាយកក្រុមហ៊ុនហង្សមាស) នឹងMy lovely boss(ចែគីមលាង)ដែលលោកតែងតែយោគយល់នឹងយល់ព្រមអនុញ្ញាតឲ្យខ្ញុំសម្រាកពីការងារក្នុងរយៈពេលវែង ក៏សូមអរគុណដល់បងៗនឹងបណ្តាស្ថានីយ៍ទូរទស្សន៍នានានឹងក្រុមហ៊ុនតូចធំទាំងអស់ដែលគាត់សុខចិត្តរង់ចាំការវិលត្រឡប់របស់ខ្ញុំ។ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា Sous VisaEdit captionថ្មី ព្រោះមានអ្នកថប់ដង្ហេីមថាយេីងអួត

សម្ដី សួស វីហ្សា

 សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
  អ្នកនាង សួស វីហ្សា
សារបង្ហោះ

អ្នកនាង សួស វីហ្សា
សារបង្ហោះ អ្នកនាង សួស វីហ្សា
សួស វីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T